• 2022-04-04 01:55:07
  • ព័ត៌មាន

មិនមែនតែនៅខ្មែរទេ Facebook បិទឬផ្អាកគណនីអ្នកប្រើ ជាច្រើននៅបរទេស

  • 2022-04-04 01:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់ Facebook ជាច្រើនបានរាយការណ៍ថា គណនីរបស់ពួកគេត្រូវបាន Locked ហើយខ្លះទៀតត្រូវបាន Disabled ដោយមិនដឹងមូលហេតុ។ អ្នកប្រើទាំងនោះបានអះអាងថា ពួកគេមិនបានធ្វើខុសពីលក្ខខណ្ណ Facebook នោះឡើយ។ នេះបើយោងទៅតាមការចេញផ្សាយពី New York Post។

គួរបញ្ជាក់ថា បញ្ហានេះក៏បានកើតឡើងចំពោះគណនីមួយចំនួននៅក្នុង ប្រទេសកម្ពុជា ផងដែរ។

មានអ្នកប្រើខ្លះទៀតអះអាងថា គេកំពុងជ្រើសរើសរូបត្រៀមបង្ហោះ Facebook ស្រាប់តែទទួលបានសារថា គណនីរបស់ពួកគេត្រូវបាន lock និងមានខ្លះទៀត គ្រាន់តែបង្ហោះរូបថតក្រុមគ្រួសារលើផេកផ្ទាល់ខ្លួន ស្រាប់តែ ៣០នាទី ក្រោយគណនី Facebook ចូលប្រើលែងបាន ប៉ុន្ដែក្រោយមក គណនីក៏ reactivated ឬដំណើរការឡើងវិញ ដោយមិនមានការពន្យល់ពីខាង Facebook នោះឡើយ។

ឆ្លងកាត់បញ្ហានេះ អ្នកនាំពាក្យ Facebook លោក Andy Stone បានចេញមុខពន្យល់ថា វាជាបញ្ហាបច្ចេកទេស ធ្វើឱ្យអ្នកប្រើមានបញ្ហាចូលទៅប្រើគណនី ហើយភាគីក្រុមហ៊ុនក៏សុំទោស និងកំពុងដោះស្រាយបញ្ហានេះផងដែរ។

ប៉ុន្ដែមកដល់ពេលនេះ Facebook មិនទាន់មានការប្រកាសថា បញ្ហាខាងលើបានដោះស្រាយចប់ហើយឬនៅនោះទេ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់