- 2022-03-31 07:15:20
- ព័ត៌មាន
Hacker អុកឡុកបន្លំជាប៉ូលីសអ៊ីនធើណិតហេគ Apple និង Meta ស៊ែរព័ត៌មានឯកជនរបស់អ្នកប្រើ
- 2022-03-31 07:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hacker អុកឡុកបន្លំជាប៉ូលីសអ៊ីនធើណិតហេគ Apple និង Meta ស៊ែរព័ត៌មានឯកជនរបស់អ្នកប្រើ
ចន្លោះមិនឃើញ
ក្រុមជនខិលខូចបន្លំធ្វើជាអាជ្ញាធរហេគចូល ក្រុមហ៊ុន Apple Inc.និង Meta Platforms Inc បង្ខំឲ្យពួកគេផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ទិន្នន័យផ្ដល់ឱ្យនោះមានដូចជា៖ អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP សឹងតែទាំងអស់។ លើសពីនេះទៀតពួកគេក៏បញ្ចេញសកម្មភាព (ស្ទូច Phishing) បោកបញ្ជោតដើម្បីលួចចូលទៅក្នុងគណនី Facebook និងបំណងធំគឺលួច លុយ។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមប្រព័ន្ធអុីនធឺណិត ដាក់ការសង្ស័យថា ពួកជនខិលខូចដែលផ្ញើសំណើក្លែងបន្លំទៅ Apple និង Meta គឺជាក្រុមអនីតិជនដែលមានទីតាំងនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ម្នាក់ក្នុងចំណោមនោះត្រូវបានគេជឿថាជាមេខ្លោងនៅពីក្រោយក្រុម Hacker ឈ្មោះ Lapsus$ គឺជាក្រុមវាយប្រហារតាមអឺនធើណិតថ្មីមួយទើបនឹងឮឈ្មោះកំពុងអុកឡុកពិភពលោកខ្លាំងណាស់ តាមរយៈការលួចចូលទៅគ្រប់គ្រង source code និងបញ្ចូលមេរោគកុំព្យូទ័រប្រភេទ malware មានសមត្ថភាពអាចបិទផ្ដាច់រួមទាំងការ reset Password ក្នុងប្រព័ន្ធទាំងស្រុងបន្ទាប់ពីពួកគេលួចបាន។ ពួកគេលួចចូលក្រុមហ៊ុន Microsoft Corp., Samsung Electronics Co. និង Nvidia Corp។ ថ្មីៗនេះអាជ្ញាធរប្រទេសអង់គ្លេសបានចាប់ខ្លួនមនុស្សចំនួន ៧នាក់ពាក់ព័ន្ធនឹងក្រុមលួចចូលឈ្មោះ Lapsus$ ហើយការស៊ើបអង្កេតនេះកំពុងតែបន្ត។
ទិន្នន័យខាងលើត្រូវបានពួកជនខិលខូចយកទៅប្រើប្រាស់ដើម្បីយាយីជនរងគ្រោះ(ស្ទូច Phishing) បោកបញ្ជោតដើម្បីលួចចូលទៅក្នុងគណនីផ្សេងៗ ឬដើម្បីធ្វើការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ។ សំណើក្លែងក្លាយទាំងនោះបានចាប់ផ្ដើមកាលពីដើមខែមករា ឆ្នាំ២០២១ ដែលពួកគេកំណត់គោលដៅយកតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ សំណើក្លែងបន្លំខាងលើនោះត្រូវគេជឿថា ជាសារផ្ញើតាមរយៈអុីមែលរបស់ជនខិលខូច៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ teachtactic