• 2022-03-31 02:02:05
  • ព័ត៌មាន

អំបិលហើយ! iPhone ស្គេនម្រាមដៃក្រោមអេក្រង់ ទាល់យូរឆ្នាំទៀតទើបមាន

  • 2022-03-31 02:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចុងឆ្នាំ២០២១ អ្នកទស្សន៍ទាយផលិតផល Apple ដ៏ល្បី លោក Ming-Chi Kuo បានព្យាករណ៍ថា ឆ្នាំ២០២៣ Apple នឹងបញ្ចេញ iPhone អាចស្គេនម្រាមដៃក្រោមអេក្រង់ ប៉ុន្ដែកាលពីម្សិលមិញនេះ លោកប្ដូរទិសដៅថា យោងតាមការស្ទង់មតិចុងក្រោយបំផុតបង្ហាញថា iPhone ស្គេនម្រាមដៃក្រោមអេក្រង់ នឹងមិនទាន់កើតឡើងទេ នៅឆ្នាំ២០២៣ និង ២០២៤។

ការដែរ under screen Touch ID មិនងាយកើតឡើងដូចនេះ លោក Kuo លើកឡើងថា មកពី Apple សម្រេចបាននូវភាពងាយស្រួល ការស្គេនមុខដោយពាក់ម៉ាស (Face ID with a Mask) ដែលទើបដាក់ឱ្យប្រើលើ iOS 15.4 សម្រាប់ម៉ូឌែល iPhone 12 និង 13។

យ៉ាងណា បើ Apple យឺតយ៉ាវនឹងដាក់មុខងារស្គេនម្រាមដៃក្រោមអេក្រង់ក៏ពិតមែន ប៉ុន្ដែពួកគេនៅតែមានលទ្ធភាពអាចឱ្យ iPhone ប្រើ Touch ID លើប៊ូតុង Power ត្បិតអី Apple ជោគជ័យរួចមក លើ iPad Air និង iPad mini ជំនាន់ចុងក្រោយដែលប្រើមុខងារនេះ។ ប៉ុន្ដែ មិនមានពាក្យចចាមអារ៉ាមណាមួយ បង្ហាញថា Apple មានគម្រោងឱ្យ iPhone ប្រើ Touch ID លើប៊ូតុង Power នោះឡើយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់