- 2022-03-30 04:31:30
- ព័ត៌មាន
អុញន៎ុះ! ក្រុម Hacker លួចលុយគ្រីបតូមានតម្លៃស្មើនឹង ៦១៥ លានដុល្លារ
- 2022-03-30 04:31:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញន៎ុះ! ក្រុម Hacker លួចលុយគ្រីបតូមានតម្លៃស្មើនឹង ៦១៥ លានដុល្លារ
ចន្លោះមិនឃើញ
ចោរព័ត៌មានវិទ្យា ចូលវាយប្រហារប្រព័ន្ធគ្រប់គ្រងលួចលុយគ្រីបតូបានយ៉ាងហោចណាស់មានតម្លៃស្មើនឹង ៦១៥លានដុល្លារ ចេញពីបណ្ដាញ Axie Infinity’s Ronin Network។ ក្រុមហ៊ុនខាងលើបាននិយាយកាលពីម្សិលមិញថា ខ្លួនបាត់បង់លុយប្រមាណជា ៦១៥លានដុល្លារក្នុងទម្រង់ជា USDC (stable coin) និង Ethereum ជាទំហំធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការលួចលុយគ្រីបតូនៅក្នុងពិភព DeFi ឬពាក្យពេញថា Decentralize Finance។
Game Axie Infinity មានការពេញនិយមណាស់ដោយវាដំណើរការនៅលើប្លុកឆេន អាចអនុញ្ញាតឱ្យអ្នកលេងហ្គេមនេះ អាចរកប្រាក់នៅពេលដែលលេង (earn money as they play) ។ ឧប្បទេវហេតុនេះត្រូវបានរកឃើញកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះនៅពេលដែលអ្នកលេងហ្គេមមិនអាចដកលុយបាន ក៏ប៉ុន្តែការវាយប្រហាររកឃើញកើតមាន តាំងពីថ្ងៃទី ២៣ ខែមីនាមកម្លេះ។
កម្រិតហានិភ័យខ្ពស់ខ្លាំងណាស់ចំពោះគ្រីបតូ មួយរយៈចុងក្រោយនេះគេរកឃើញថា ក្រុមវាយប្រហារតាមអ៊ឺនធើណិត និងក្រុមចោរព័ត៌មានវិទ្យាបានចេញសកម្មភាពលួចយកទិន្នន័យផ្សេងនឹងលួចលុយចេញពី Cryptocurrency Exchange ធំៗក្នុងចំណោមនោះមានដូចជា Binance, Coinbase និង FTX ជាដើម។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន ប្រព័ន្ធផ្លូវដែកអុីតាលីរងការវាយប្រហារដោយមេរោគចាប់ជំរិត ការវាយប្រហារដ៏ធំរបស់ក្រុមចោរព័ត៌មានវិទ្យាបានធ្វើឱ្យការលក់សំបុត្រធ្វើដំណើរតាមរថភ្លើងមិនអាចដំណើរការបាន ដែលបណ្តាលឱ្យបានបង្កឱ្យមានភាពចលាចល ដោយពួកគេទាមទារឱ្យបង់ប្រាក់ចំនួន 5 លានដុល្លារជាទម្រង់រូបិយប័ណ្ណ Bitcoin ក្នុងរយៈពេលបីថ្ងៃ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ CNBC