• 2022-03-30 02:17:03
  • ផលិតផលថ្មី

ចំណាប់អារម្មណ៍ដំបូងកាត RTX 3090 Ti ៖ សមត្ថភាពមិនសមនឹងតម្លៃ

  • 2022-03-30 02:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទន្ទឹងរង់ចាំជាយូរមកហើយ ពីសំណាក់អ្នកលេងហ្គេម អ្នកឌីហ្សាញ និងអ្នកជីករ៉ែអេឡិកត្រូនិក (crypto mining) បានមកដល់ហើយ នេះគឺ Graphic card កំពូល នៃត្រកូល RTX ឈ្មោះថា RTX 3090 Ti។ វាជាម៉ូឌែលកំពូលពីលើ RTX 3090 ធម្មតាដែលចេញកាលពីកន្លងទៅ។

និយាយពីគ្រឿងក្នុងវាជាមុន ក្រាហ្វិកកាត RTX 3090 Ti បំពាក់មកដោយ GA102 GPU មានចំនួន CUDA Core សរុបដល់ទៅ 10752 Cores លើសជំនាន់មុនតិចតួច ដែលមានចំនួន 10496 Cores នៅលើ 3090 ធម្មតា។ បន្ថែមពីនេះ RT cores កើនបានចំនួន 2 Cores ពី 84 មក 86 Cores ហើយចំនួន Tensor cores កើនដល់ 336 ដែលកន្លងមកមានត្រឹមតែ 328 Cores។ ចំណែកល្បឿន Base Clock របស់វាវិញក៏កើនឡើងគួរសមដែរ ពោលគឺពី 1.4 GHz ឡើងដល់ 1.67 GHz ដោយឡែកសម្រាប់ល្បឿន Boost clock វាអាចកើនដល់ 1.87GHz ផងដែរ។

អ្វីដែលមិនកែប្រែនោះ គឺចំនួន Memory ដែលវានៅរក្សាដដែលត្រឹម 24GB ប្រភេទ GDDR6X ប៉ុន្តែមានល្បឿនលឿនជាងមុនកើនដល់ 21 Gbps ធៀបនឹង 19.5 Gbps ដែលមាននៅលើម៉ូឌែល RTX 3090 ធម្មតា។

ចូលដល់ការប្រើប្រាស់ជាក់ស្តែង ប្រភពព័ត៌មានអះអាងថា កាត RTX 3090 Ti នេះមានសត្ថភាពធ្វើបានល្អជាងមុនទៅលើការលេងហ្គេម រហូតដល់ទៅ ៩ភាគរយ។ ទន្ទឹមនឹងនោះចំនួននៃការប្រើប្រាស់ភ្លើងក៏កើនខ្លាំងជាងស៊េរីមុនដល់ទៅ 100W បន្ថែម។

រីឯតម្លៃខ្លួនរបស់វាវិញ មានការកើនឡើងលើសពីជំនាន់មុន ៣៣ភាគរយ ពោលគឺ ១ ៩៩៩ដុល្លារ សម្រាប់ម៉ូឌែល Founders Edition។ សម្រាប់តម្លៃកើនឡើងខ្ពស់បែបនេះ ហាក់ដូចជាមិនសូវសមព្រោះកាត RTX 3090 Ti នេះមានការកើនឡើងផ្នែកល្បឿនតិចតួចមែនទែន ប៉ុន្តែវាប្រហែលជានៅតែអាចលក់ដាច់បានច្រើន ព្រោះអ្នកជីករ៉ែអេឡិកត្រូនិក តែងតែត្រូវការកាតដែលខ្លាំងជាងគេបំផុត៕

អត្ថបទ៖ Thea Sothun

មតិយោបល់