/Inter-50/6241269804085_1648436880_medium.jpg)
- 2022-03-28 03:15:38
- ព័ត៌មាន
ក្រសួងបញ្ចេញតួលេខលក់ លេខចុះបញ្ជីពិសេសតាមប្រព័ន្ធស្វ័យប្រវត្តិសរុបបាន៧០លានដុល្លារ
- 2022-03-28 03:15:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបញ្ចេញតួលេខលក់ លេខចុះបញ្ជីពិសេសតាមប្រព័ន្ធស្វ័យប្រវត្តិសរុបបាន៧០លានដុល្លារ
ចន្លោះមិនឃើញ
មន្រ្តីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចេញនូវរបាយការណ៍ប្រចាំឆ្នាំអំពីចំនួនលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្មសរុបបានចំនួន ៧០លានដុល្លារ។
របាយការណ៍នេះកាលពីឆ្នាំ ២០២១ លក់បានចំនួន ១៦ លានដុល្លារ(កើន៩%) ដោយឡែកបើគិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ទទួលបានចំណូលសរុប ២៨០ ៧២៨២២៨ ៨០០ រៀលស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។
រំឮកផងដែរថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ដើម្បីបង្កើតជម្រើសកាន់តែច្រើន ក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ។
ផ្លាកលេខពិសេសផ្ទាល់ខ្លួន នេះទៀតសោតត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។
ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។
អ្នកដែលទិញ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» អាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខពេលលក់ រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រង ផ្លាកលេខប៉ុណ្ណោះ៕