• 2022-03-24 04:48:13
  • ព័ត៌មាន

កម្ពុជា នឹងមានប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ បើគម្រោងសិក្សារួច

  • 2022-03-24 04:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែកាប្លិ៍អុបទិក​ក្រោម​បាត​សមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែង ៣២៣,៥ គីឡូម៉ែត្រ ឆ្លងកាត់ដែនសមុទ្រកម្ពុជា នឹងក្លាយជាប្រព័ន្ធ​ខ្សែកាប្លិ៍ខ្សែទី ២ ប្រសិនបើគម្រោងនេះសិក្សារួចរាល់។

គម្រោង​នេះដើម្បីជួយ​ពង្រឹងវិស័យ​ទូរគមនាគមន៍​កម្ពុជា និង​ធ្វើឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត។ ក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) កាលពីចុងខែកុម្ភៈឆ្នាំ ២០២២។

រូបតំណាង

អន្តរក្រសួងបានស្នើឱ្យ ក្រុមហ៊ុនសាងសង់ត្រូវកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាប្លិ៍អុបទិដើម្បីចៀសវាង ប៉ះពាល់ជីវៈចម្រុះសមុទ្រ។ អន្តរក្រសួង ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់រៀបចំផែនការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងត្រូវសិក្សាឱ្យបានច្បាស់លាស់ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោងដែរ។

គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ គឺស្ថិតក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគម ចំណែកក្រុមហ៊ុនសាងសង់គឺ CRCC Harbour & Channel Engineering Bureau Group Co., Ltd និងក្រុមហ៊ុនទីប្រឹក្សា Creative Green Research Co., Ltd។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឆ្លងដែនសមុទ្រកម្ពុជាមួយនេះ ក្នុងគម្រោងនឹងមានការ សង់ស្ថានីយខ្សែកាប្លិ៍អុបទិកនៅក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្ន កម្ពុជា មានប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រដំបូងគេគឺ ប្រព័ន្ធ MCT មា៉ឡេស៊ី-កម្ពុជា-ថៃ ប្រវែងសរុប ១៣០០ គីឡូម៉ែត្រ (កំណាត់ ៤៧០គីឡូម៉ែត្រ ភ្ជាប់ពីប្រទេសម៉ាឡេស៊ី-ក្រុងព្រះសីហនុ ដំណើការតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ចំពោះខ្សែកាប្លិ៍អុបទិក​ក្រោមបាត​សមុទ្រ​ MCT នឹង​អនុម័តនូវ​បច្ចេកវិទ្យា​ ១០០ Gbps​ ជាមួយនឹង​សមត្ថភាពគាំទ្រ​យ៉ាងហោចណាស់​ ៣០ Tbps​ ។ វានឹង​តភ្ជាប់ទៅ​ប្រព័ន្ធខ្សែកាប្លិ៍អុបទិក​ក្រោមបាត​សមុទ្រផ្សេង​ទៀតដូចជាខ្សែមេ​ Telcotech​ របស់​ EZECOM ​ដែលជាសមាជិក​នៃបណ្ដាញ ​Asia-America ​Gateway​ ៕

រូបថត៖ ក្រសួងបរិស្ថាន
ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT

អត្ថបទ៖ រក្សា

មតិយោបល់