• 2022-03-24 03:13:07
  • ហាងឆេងផលិតផល

Honda CR-V ស៊េរីឆ្នាំ២០២២ រូបរាងអេម ចង់ទិញជិះ នេះតម្លៃលក់នៅខ្មែរ

  • 2022-03-24 03:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda CR-V ស៊េរីឆ្នាំ២០២២ មានការរចនា​រូប​រាង​មើល​ទៅ​កាន់​តែ​លេច​ធ្លាយ​ជាង​ស៊េរី​មុនៗ​ ការ​រចនា​រូប​រាង​ផ្នែក​ខាង​ក្រៅ​បំពាក់​ទៅ​ដោយ ភ្លេីង Headlight, Daylight និង Foglight បំពាក់ LED ចង្កៀងមុខបិទបេីកអូតូ ផ្នែកខាងមុខ​វាពិតជាស្អាត ហើយប៉ាណា​ក៏មានភាព​ទាក់ទាញ។

Honda CR-V ស៊េរីថ្មី មាន​មានកាំមេរ៉ាក្រោយនិងជំហ៊ាងខាងស្តាំ និងសេនស័រ 6គ្រាប់ (មុខ ក្រោយ ) ហើយទំហំ​ក៏ធំជាងស៊េរីមុន ដោយ​មាន ៥កៅអី​។ វា​ក៏​បំពាក់​មក​ជា​មួយប្រព័ន្ធ Sport mode ជួយបង្កេីនល្បឿនពេលបេីកបរ មាន​ប្រព័ន្ធសោ Smart Key។

ឡានប្រភេទ SUV នេះប្រើ​ប្រាស់​ម៉ាស៊ីន 2.0លីត្រ អាច​ផលិត​កម្លាំង​បាន ១៥០សេះ ប្រើ​ប្រាស់​ប្រអប់លេខ​ ៥ វគ្គអូតូ​ ៧​ លេខដៃ ( Paddle Shift )។ ចំពោះ​តម្លៃ​វិញ Honda CR-V ស៊េរីឆ្នាំ២០២២ ​វា​ដាក់​លក់​ខ្ទង់ ៤៩ ៩០០ដុល្លារ (តម្លៃនៅ Honda Cambodia)៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

រូបភាព៖ Honda Cambodia

អត្ថបទ៖ ម៉េងងី

មតិយោបល់