• 2022-03-24 02:40:29
  • ផលិតផលថ្មី

ចេញឡាន Defender ម៉ូដែល​ពិសេស​ រាងបែបស្ព័រ រំលេចឡូហ្គូ James Bond

  • 2022-03-24 02:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អង់គ្លេស Land Rover បាន​បញ្ចេញ​កំពូលរថយន្ត SUV គឺ Defender 90 ម៉ូដែល​ពិសេស​អបអរខួប ៦០ឆ្នាំ​នៃខ្សែភាពយន្តរបស់ James Bond។

រថយន្ត Land Rover Defender 90 ត្រូវបាន​ឌីហ្សាញ​ជារូបរាង​ពណ៌ខ្មៅ​ដែលមាន​ដាក់​ឈ្មោះខ្សែភាពយន្ត​ទាំងអស់​របស់ James Bond ជាពណ៌មាស នៅ​លើគម្របម៉ាស៊ីន និង​ទ្វារក្រោយ។ ឯលេខ 60 ពណ៌មាស លាយជាមួយឡូហ្គូលេខ 007 ពណ៌ខ្មៅ គឺត្រូវបាន​សរសេរ​ដាក់​នៅលើ​ដំបូល និងចំហៀង។

ខុសគ្នាបន្តិចបន្តួចពី​រថយន្ត Defender ទូទៅ ដោយ​ម៉ូដែលពិសេសនេះ ត្រូវបាន​បន្ថែម​គ្រឿងលេងបែបស្ព័រដូចជា កៅអី បំពង់សឺមុំាង ទ្រុង (roll cage) និង​កន្ទុយត្រី​លើដំបូល។

រថយន្ត​ម៉ូដែល​ពិសេសនេះ ប្រើម៉ាស៊ីនទាក់បូ P300 Ingenium របស់ Land Rover ចំណុះ ២,០លីត្រ ​ផលិតបាន​កម្លាំង ៣០០សេះ និង​កម្លាំង​រមួល ៤០០ញ៉ូតុនម៉ែត្រ ជាមួយ​ប្រអប់លេខអូតូ ៨វគ្គ។ យ៉ាន់កង់​ប្រភេទ Bowler ទំហំ ១៨អ៊ីញ ជាមួយ​នឹង​សំបក់កង់ Off-road បើកគ្រប់ស្ថានភាព​ផ្លូវ។

Land Rover នឹង​បង្ហាញ​ជាផ្លូវការ​រថយន្ត Defender 90 នេះ នៅថ្ងៃទី២៦ មីនាខាងមុខ ដោយអាច​នឹង​ប្រកាស​ពីតម្លៃវាផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់