- 2022-03-21 02:48:58
- ផលិតផលថ្មី
ល្មមទិញជិះ! Suzuki ប្រភេទ SUV កៅអី៣ជួរនេះ តម្លៃតែជាង ២ម៉ឺនដុល្លារ
- 2022-03-21 02:48:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្មមទិញជិះ! Suzuki ប្រភេទ SUV កៅអី៣ជួរនេះ តម្លៃតែជាង ២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
រថយន្ត Suzuki XL7 ឆ្នាំ២០២២ បានបន្ថែមគ្រឿងលេងបែបស្ព័រ និងបន្ថែមជម្រើសពណ៌ ទឹកក្រូច-ខ្មៅ និង ស-ខ្មៅ ត្រូវបានដាក់លក់ក្នុងប្រទេសថៃ ដែលមានតម្លៃចាប់ពី ៧៨៩ ០០០បាត ឬជាង ២៣ ០០០ដុល្លារ។
រថយន្តប្រភេទ SUV នេះ បំពាក់ចង្កៀង LED និងអំពូល daytime running light អំពូលកាត់អ័ព្ទ កញ្ចក់ចំហៀងមើលក្រោយអាចបត់បាន ដៃទ្វារក្រូមេ កង់ alloy ទំហំ១៦អ៊ីញ និងជាពិសេសបំពាក់បន្ថែមកាងដំបូល។
ផ្នែកកាប៊ីន រថយន្តនេះមានកៅអី៣ជួរ ឬ ៧កៅអី ដោយកៅអីជួរទី២ អាចបត់ ឬរុញមកមុខបាន ដើម្បីឱ្យអ្នកដំណើរអាចទៅអង្គុយនៅកៅអីជួរទី៣ ហៅកៅអីជួរទី៣នេះទៀតសោត ក៏អាចបត់បានដើម្បីដាក់ឥវ៉ាន់បានច្រើន។ វាបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ដែលអាចភ្ជាប់ជាមួយ Apple Carplay និង Android Auto ដោយមានឌុយ USB និង HDMI ហើយកុងទ័រជាប្រភេទឌីជីថល LCD ព្រមទាំងមានម៉ាស៊ីនត្រជាក់ក្រោយ និងស្វ័យប្រវត្តិទៀតផង។
រថយន្តនេះ ប្រើម៉ាស៊ីនសាំងស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១០៥សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ៤វគ្គ៕
ចំពោះប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Suzuki XL7 បំពាក់ប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិច (ESP), ប្រព័ន្ធជំនួយពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS/EBD, កាម៉េរាមើលក្រោយ និងសេនស័ររ៉ឺយែរជាមួយសំឡេងរោទិ៍ជាដើម៕