• 2022-03-18 06:30:07
  • ហាងឆេងផលិតផល

ចេញមិនទាន់បាត់ក្តៅផង iPhone 13 ពណ៌បៃតងដាក់ឲ្យកុម្ម៉ង់ទុកមុនក្នុងតម្លៃលើសមុនតិចតួច

  • 2022-03-18 06:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍ដើមឆ្នាំ Apple បញ្ចេញ ត្រកូល iPhone 13 ពណ៌ថ្មីបៃតង (Alpine Green) ដោយរក្សារូបរាង និងកម្លាំងម៉ាស៊ីនដូចមុនដដែល។ ស្រាប់តែថ្ងៃនេះហាងទូរសព្ទមួយកន្លែងក្នុងស្រុកបានដាក់ឲ្យកក់ទុកមុន ក្នុងតម្លៃដូចខាងក្រោម៖

  • iPhone 13 Pro Max ទំហំ 128GB មានតម្លៃខ្ទង់ ១ ៣២៩ដុល្លារ
  • iPhone 13 Pro Max ទំហំ 256GB មានតម្លៃខ្ទង់ ១ ៤២៩ដុល្លារ
  • iPhone 13 Pro Max ទំហំ 512GB មានតម្លៃខ្ទង់ ១ ៦៦៩ដុល្លារ
  • iPhone 13 Pro Maxទំហំ 1TB មានតម្លៃខ្ទង់ ១ ៨៦៩ដុល្លារ

គួរបញ្ជាក់ផងដែរថា Phone 13 Pro Max មានអេក្រង់ទំហំ ៦,៧អ៊ីញ មានកម្រិតបង្ហាញរូបភាព ១ ២៨៤x ២ ៧៧៨ភីកស៊ែល ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion120Hz។ ក្រៅពីនេះ iPhone 13 Pro Max មានថ្ងាសឆកតូចជាងមុន ២០% និងទំហំផ្ទុករហូតដល់ 1TB។ សូមបញ្ជាក់ថា ចំពោះតម្លៃនេះអាចមានការប្រែប្រួលខុសគ្នាតិចតួចនៅតាមហាង និងលេខកូដផលិតប្រទេសផ្សេងៗគ្នា៕

អត្ថបទ៖ Thea Sothun

មតិយោបល់