• 2022-03-17 02:59:53
  • ហាងឆេងផលិតផល

សប្ដាហ៍នេះ! តម្លៃ iPhone 13 Pro Max ដាក់លក់ប៉ុន្មាន?

  • 2022-03-17 02:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​ហាង iPhone 13 Pro Max ហាក់​មាន​ភាព​ពេញនិយម​ជាង​ស៊េរី​ផ្សេងៗ​ ដោយ​អ្នក​រក​ទិញ​ភាគ​ច្រើន​សួរ​រក​តែ​ស៊េរី​នេះ។ តែ​បើ​និយាយ​ពី​តម្លៃ​នៅ​តែ​ដាក់​លក់​មិន​ក្រោម ១ពាន់​ដុល្លារ។

iPhone 13 Pro Max មាន​អេក្រង់​ទំហំ ៦,៧អុីញ មាន​កម្រិត​បង្ហាញ​រូប​ភាព ១ ២៨៤x ២ ៧៧៨ភីកស៊ែល ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz។

ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​តម្លៃ iPhone 13 Pro Max ដែល​កំពុង​មាន​លក់​នៅ​ហាង សុខ លី ដូច​ខាង​ក្រោម៖

  • iPhone 13 Pro Max ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១ ១៦៩ដុល្លារ
  • iPhone 13 Pro Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២៩៩ដុល្លារ
  • iPhone 13 Pro Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៥១៩ដុល្លារ
  • iPhone 13 Pro Maxទំហំ 1TB មាន​តម្លៃ​ខ្ទង់ ១ ៧៤៩ដុល្លារ

iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% និង​ទំហំផ្ទុក​រហូត​ដល់ 1TB។ សូម​បញ្ជាក់​ថា ចំពោះ​តម្លៃ​នេះ​អាច​មាន​ការ​ប្រែប្រួល​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាង និង​លេខ​កូដ​ផលិត​ប្រទេស​ផ្សេងៗ​គ្នា។​

អត្ថបទ៖ ម៉េងងី

មតិយោបល់