• 2022-03-16 07:35:32
  • ព័ត៌មាន

បងធំគ្រីបតូទី២ Ethereum នឹងអាចហោះទៅឋានព្រះចន្ទ (Go to the Moon)

  • 2022-03-16 07:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយគ្រីបតូ Ethereum (ETH) អាចនឹងប្រែប្រួលតម្លៃ ដោយឡើងថ្លៃដល់ទៅ ៤០០០០ដុល្លារ ក្នុងមួយកាក់ នាពេលអនាគត។

នេះបើយោងទៅតាម លោក Bill Barhydt ដែលជា CEO នៃកម្មវិធីជួញដូរ Abra trading platform បានផ្ដល់បទសម្ភាសក្នុងកម្មវិធី CNBC Friday។

នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ពីហេតុផលថា ការឡើងថ្លៃនៃលុយ ETH ក៏ព្រោះតែហេតុផលសំខាន់ៗខ្លះដូចជា ប្រើប្រើ network របស់ Ethereum, ការចាត់ទុក Ethereum ជាstablecoins ឬកាក់មានស្ថិរភាព, ការប្រើប្រាស់ NFTs, ការប្រើប្រាស់ជា DeFi, ប្រើប្រាស់លើហ្គេមផង និងអាចប្រើប្រាស់ជាការ Staking សម្រាប់អនាគត សម្រាប់រកចំណូលត្រលប់មកវិញ ដែលនឹងធ្វើឱ្យមនុស្សជាច្រើនចង់ក្ដាប់លុយនេះកាន់តែច្រើន។

គួរបញ្ជាក់ថា លុយគ្រីបតូ Ethereum ជារូបិយបណ្ណដ៏ធំឈរនៅលេខរៀងទី២ បន្ទាប់ពី Bitcoin ដែលបច្ចុប្បន្នកំពុងមានតម្លៃប្រមាណ ២៦០០ដុល្លារ ក្នុងមួយកាក់ នេះបើយោងទៅតាម Coin Market Cap គិតត្រឹម ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២៕

ប្រភព៖ Bitcoin ប្រែ​សម្រួល៖ កុសល

មតិយោបល់