• 2022-03-16 04:00:13
  • ហាងឆេងផលិតផល

តោះ! ឆែកមើលតម្លៃ Galaxy S22 Series មុនកាន់លុយទៅទិញនៅហាង

  • 2022-03-16 04:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញលក់​នៅលើទីផ្សារ​បាន​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​សម្រាប់​កំពូល​ស្មាតហ្វូន​ Samsung Galaxy S22 Series។ មក​ម្ដង​នេះ Galaxy S22 Ultra ត្រូវបាន​បំពាក់​មក​ជាមួយ​ប៊ិច S-Pen ដែល​ធ្លាប់តែមាននៅលើ Galaxy Note ហើយ​ក្រុមហ៊ុន​ក៏មិនបាន​បញ្ចេញ​ត្រកូល Note សេ៊រី​ថ្មី​ដែរ។

តែសម្រាប់​អ្នក​ចង់​បានស្មាតហ្វូន​ Samsung Galaxy S22 Series អាច​ធ្វើ​ការ​គិត​គូរ​ឆែក​តម្លៃ​ខាង​ក្រោម​នេះ​បាន៖

Galaxy S22

  • Galaxy S22 ទំហំ RAM8GB ទំហំផ្ទុក 128GB ​មានតម្លៃខ្ទង់ ៨៤៩ដុល្លារ
  • Galaxy S22 ទំហំ RAM8GB ទំហំផ្ទុក 256GB ​មានតម្លៃខ្ទង់ ៨៩៩ដុល្លារ

Galaxy S22 មានអេក្រង់ទំហំ ៦,១អ៊ិញ 120Hz បំពាក់ឈីប Snapdragon 8 Gen 1 មាន RAM 8GB និងក្រាហ៊ិច AMD RDNA 2។ កាមេរ៉ា៣គ្រាប់ លែនដើម 50MP f/1.8 OIS, លែន wide 23mm 12MP f/2.2, លែន ultrawide 10MP f/2.4 OIS 3x telephoto។ ប្រើកាមេរ៉ាមុខ 10MP f/2.2 25mm ជាលែនទម្លុះអេក្រង់។ ថាមពលថ្ម ៣៧០០មីលីអំពែម៉ោង សាកតាមខ្សែ និង Wireless។

Galaxy S22+

  • Galaxy S22+ ទំហំ RAM8GB ទំហំផ្ទុក 128GB ​មានតម្លៃខ្ទង់ ៩៩៩ដុល្លារ
  • Galaxy S22+ ទំហំ RAM8GB ទំហំផ្ទុក 256GB ​មានតម្លៃខ្ទង់ ១ ០៤៩ដុល្លារ

Galaxy S22+ មានអេក្រង់ទំហំ ៦,៦អ៊ិញ 120Hz 2340x1080px។ បំពាក់ឈីប Snapdragon 8 Gen 1 មាន RAM 8GB និងក្រាហ៊ិច AMD RDNA 2។ ទំហំថ្ម ៤៥០០មីលីអំពែម៉ោង។ ក្រៅពីនេះ មិនមានចំណុចអ្វីខុសពី Galaxy S22 នោះទេ។

Galaxy S22 Ultra

  • Galaxy S22 Ultra ទំហំ RAM12GB ទំហំផ្ទុក 256GB ​មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ
  • Galaxy S22 Ultra ទំហំ RAM12GB ទំហំផ្ទុក 512GB ​មានតម្លៃខ្ទង់ ១ ៣៩៩ដុល្លារ

Galaxy S22 Ultra មានអេក្រង់ ៦,៨អ៊ិញ 120Hz 3080x1440px។ កាមេរ៉ាក្រោយ ៤គ្រាប់ មានលែនដើម ជាលែនទូលាយ 108MP f/1.8 OIS, លែន ultrawide 12MP f/2.2 AF, លែន telephoto 10MP 3x f/2.4 OIS, លែន periscope 10MP 10x f/4.9 OIS។ រីឯកាមេរ៉ាមុខវិញ ជាលែនទូលាយ 40MP 25mm f/2.2។ ថាមពលថ្ម ៥០០០មីលីអំពែម៉ោង ហើយអ្វីដែលពិសេស គឺមានប៊ិច S Pen ភ្ជាប់មកស្រាប់៕

អត្ថបទ៖ ម៉េងងី

មតិយោបល់