- 2022-03-14 03:19:21
- ផលិតផលថ្មី
សល់ហ្វីលចាស់ៗទុកចោល? ឧបករណ៍នេះអាចជួយឲ្យទូរសព្ទអាចផ្តិតយករូបលើសន្លឹកហ្វីលបាន
- 2022-03-14 03:19:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់ហ្វីលចាស់ៗទុកចោល? ឧបករណ៍នេះអាចជួយឲ្យទូរសព្ទអាចផ្តិតយករូបលើសន្លឹកហ្វីលបាន
ចន្លោះមិនឃើញ
និយាយពីសន្លឹកហ្វីល ក្មេងៗសម័យនេះប្រហែលជាមិនមានអនុស្សាវរីយ៍ច្រើនជាមួយវាឡើយ ត្បិតអីបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែទំនើបគ្រប់ទូរសព្ទដែលមានក្នុងដៃសុទ្ធតែអាចថតរូបបាន។ កន្លងទៅ ដើម្បីបានរូបភាពមួយសន្លឹក គេត្រូវយកហ្វីលទៅផ្តិតសិន ប៉ុន្តែឥឡូវនេះ វាលែងជាការលំបាកហើយ ដោយឧបករណ៍នេះអាចឲ្យអ្នកប្រើទូរសព្ទដើម្បីយករូបពីវាបាន។
ឧបករណ៍នេះមានឈ្មោះថា DigitaLIZA+ វាដំណើរការដោយបំភ្លឺភ្លើងពីក្រោមហ្វីល ធ្វើឲ្យវាមានរូបភាពច្បាស់ អាចប្រើទូរសព្ទ ឬកាមេរ៉ាអីក៏បានមកថតពីលើ។ របៀបប្រើប្រាស់គឺគ្រាន់តែយកហ្វីលមកដាក់ក្នុងឧបករណ៍ DigitaLIZA+ រួចយកកាមេរ៉ាមកថតជាការស្រេច។ ឧបករណ៍មួយនេះអាចប្រើប្រាស់បានជាមួយហ្វីលច្រើនទំហំដូចជា 35mm និងប្រភេទហ្វីល 120 ជាច្រើនប្រភេទ។
ឧបករណ៍មួយនេះនឹងមានដាក់លក់ក្នុងតម្លៃ ៧៥ដុល្លារ នៅលើ Lomography Online Shop ដោយដាក់ឲ្យកុម្ម៉ង់ទុកមុនចាប់ពីពេលនេះទៅ៕