• 2022-03-12 03:50:28
  • ព័ត៌មាន

រុស្ស៊ី រកឃើញដំណោះស្រាយល្អមួយ ទោះបីពិភពលោកបិទមិនឲ្យបើកវិបសាយបាន

  • 2022-03-12 03:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញនៅក្នុងរដ្ឋាភិបាលរដ្ឋសហព័ន្ធ រុស្ស៊ី បានបង្កើតឡើងដោយជោគជ័យនូវ TLS Certificate Authority (CA) ផ្ទាល់​ខ្លួន​តែ​ម្ដង ដើម្បីបន្តផ្តល់សេវាកម្មអ៉ឺនធើណិតជូនពលរដ្ឋរបស់ខ្លួនជាមួយ នឹងគេហទំព័រដំណើរការដោយពាក្យថា «Secure Connections» ក្នុងការភ្ជាប់ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងស្រុកកំពុងប្រតិបត្តិការមានដូចជា ធនាគារ Sberbank, ធនាគារ VTB និងធនាគារកណ្ដាលរុស្ស៊ី ។ វាក៏ជាវិធីសាស្រ្ត​ដើម្បីដោះស្រាយបញ្ហា ជូនម្ចាស់អាជីវកម្មគេហទំព័រធនាគារនៅ រុស្ស៊ី ត្រូវគេផ្អាកឬបិទមិនឲ្យបង់លុយបន្តកុងត្រា Certificate renewals ជាហេតុធ្វើឲ្យវិបសាយខ្លះបើកអត់ចេញរយៈពេលជាង ១សប្ដាហ៍។

ពេលគេបិទ Certificate renewals

Certificate Authority សំដៅដល់ ឯកសារអេឡិចត្រូនិចស្របច្បាប់បញ្ជាក់រាល់គេហទំព័រទាំង​ឡាយណាដែលទទួលបាននូវការការពារត្រឹមត្រូវឬមាន Digital signature ច្បាស់លាស់។ ឧទាហរណ៍៖ YouTube-Connections Secure ទទួលស្គាល់ដោយ Google Inc ។ ប្រសិនបើគេហទំព័រ​ណាមួយផុតកំណត់ Certificate ឬក៏ត្រូវគេបិទ នោះវានឹងលេចចេញផ្ទាំង (insecure) និងសញ្ញា(!)។

ឥឡូវនេះមានតែពីរគត់ដែលគាំទ្រ(support) Certificate Authority ថ្មីនោះគឺ Yandex និង Atom ជាគេហទំព័ររដ្ឋសហព័ន្ធ រីឯគេហទំព័រច្រើនជាង ២០០ domain ទៀតកំពុងធ្វើកំណែប្រែថ្មីត្រូវការពេលវេលាបន្តិចសិន ដើម្បីអាចភ្ជាប់​ប្រើប្រាស់​ឲ្យបាន​ដូច កាល​ពីពេលដែល​មិន​ទាន់​មាន​ការ​វាយ​ប្រហារ​ដោយ​កងទ័ព Hacker អ៊ុយក្រែន។ ចំពោះប្រភេទនៃ Certificate Authority ទើបបង្កើតឡើងមកនេះ វាមានសមត្ថភាពពិសេសការពារកម្រិតខ្ពស់នូវការ​ប៉ុនប៉ង​វាយប្រហារ​​របស់ក្រុម Hacker លោក​ខាង​លិច ឬនិយាយដោយឡែកថា ពិបាកនឹងវាយប្រហារជាងពេលមុន ខណៈដែលពួកគេកំពុងប្រមូលផ្ដុំគ្នា សំដៅ​វាយមក ​រុស្ស៊ី តែម្នាក់ឯង៕

(trust) TSL Certificate Authority
(trust) TSL Certificate Authority
របៀបដែល CA រុស្ស៊ី ដំណើរការ

ប្រែសម្រួលដោយ៖​ រក្សា | ប្រភព៖ Techradar

មតិយោបល់