- 2022-03-11 08:23:36
- ព័ត៌មាន
អ៊ុយក្រែន សុំជំនួយក្រុមហ៊ុនអាមេរិចធំមួយជួយបិទសេវាអ៉ឺនធើណិតនៅ រុស្ស៊ី
- 2022-03-11 08:23:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុយក្រែន សុំជំនួយក្រុមហ៊ុនអាមេរិចធំមួយជួយបិទសេវាអ៉ឺនធើណិតនៅ រុស្ស៊ី
ចន្លោះមិនឃើញ
លោក Mykhailo Fedorov រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាអ៊ុយក្រែន បានសរសេលិខិតស្នើសុំទៅកាន់ក្រុមហ៊ុន ICANN ឲ្យជួយផ្ដាច់សេវាអ៊ីនធឺណិតនៅ រុស្ស៊ី ដោយលើកហេតុផលថា ពលរដ្ឋទាំងក្មេងនិងចាស់រងទុក្ខសោកដោយសារ ការវាយប្រហារនៃកងទ័ពរុស្ស៊ី ក៏ដូចជា ការវាយប្រហារតាមអ៉ឺនធើណិតដោយក្រុម Hacker យ៉ាងដំណំមកលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសរបស់លោក។ ICANN ឬពាក្យពេញ Internet Corporation for Assigned Names and Numbers បង្កើតឡើងតាំងពីឆ្នាំ១៩៩៨ មានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។
សំណើររបស់រដ្ឋមន្រ្តីវ័យ ៣១ ឆ្នាំរូបនោះមានចំនួនបី ខ គឺទីមួយ៖ ស្នើបិទជាបណ្ដោះអាសន្ននូវ domain គេហទំព័រណាដែលបញ្ចប់ដោយ “.ru”, “.рф”និង “.su” ជាប្រភេទគេហទំព័ររដ្ឋសហព័ន្ធ រុស្ស៊ី។ ទីពីរ៖ ស្នើផ្អាក SSL Certificates ទាំងអស់នៃគេហទំព័ររបស់រដ្ឋសហព័ន្ធ រុស្ស៊ី និងទីបី៖ ស្នើសុំបិទចោល DNS root Server ជាស្ពានភ្ជាប់អ៊ឺនធើណិតនៅសហព័ន្ធរុស្ស៊ី ដែលមាន Address ដូចជា៖ Saint Petersburg, RU(IPv4 199.7.83.42) និង Moscow, RU(199.7.83.42,3) ។
ជាការឆ្លើយតបភាគីក្រុមហ៊ុន ICANN បានបដិសេធនូវសំណើរទាំងបី ខ ដោយប្រាប់មូលហេតុថា មិនអាចធ្វើទៅរូចទេ ព្រោះអ្វីដែលភាគី អ៊ុយក្រែនបានស្នើឡើងនោះគឺជាប្រភេទ SSL Certificate បង្កើតដោយ Third Party ដោយក្រុមអ្នកជំនាញរុស្ស៊ី ហើយ ICANN មិនបានចូលរួមឡើយ។ រីឯលក្ខខណ្ឌទី៣ រឹតតែមិនអាចធ្វើទៅបានព្រោះ Root Server System ទាំងនោះជាលក្ខណៈបច្ចេកទេស វាដំណើការដោយប្រព័ន្ធឯករាជ្យ និងមានស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងៗទៀត។
លើសពីនេះនៅមានករណីអាចមួយទៀតគឺថា បើសិនជាផ្ដាច់សេវាអ៊ីនធើណិតពីរុស្ស៊ីធ្វើឲ្យស្ថាប័ន ICANN ខ្លួនឯងក៏ជួបហានិភ័យដោយពាក្យបច្ចេកទេសជាភាសាអង់គ្លេសថា «Splinternet» សំដៅដល់ក្រុម Cyber-balkanization ដែលវានឹងជះឥទ្ធិពលអាក្រក់ទៅលើវិស័យផ្សេងរួមមាន៖ វិស័យបច្ចេកវិទ្យា វិស័យពាណិជ្ជកម្មតាមអ៉ឺនធើណិត, វិស័យនយោបាយ, ជាតិ និងសាសនា ជាដើម។
ឈ្មោះ ICANN គឺជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយដើរតួនាទីស្ថាប័នមេអ្នកចែកចាយ IP Address គ្រប់គ្រងប្រព័ន្ធការផ្ដល់ Domain Name និងសេវាអឺនធើណិតទាំង Software និង Hardware ធំជាងគេនៅរុស្ស៊ី និងអឺរ៉ុប។ រៀបរាប់ឲ្យងាយយល់ បើសិនចង់ផ្ដាច់សេវាអ៉ឺនធើណិតខ្សែមេ នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសតំបន់ អឺរ៉ុបដទៃផ្សេង ត្រូវស្នើសុំនិងឆ្លងកាត់ស្ថាប័នបងធំមួយនេះជាមុនសិន។
ទោះបីជា ICANN មានឥទ្ធិពលអាចបិទ Address “.ru” ជាបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែពួកគេមិនអាច ផ្ដាច់អ៉ឺនធើណិតនៅរុស្ស៊ី ទាំងស្រុងតាមការស្នើសុំបានឡើយ។ រីឯប្រទេស រុស្ស៊ី ក៏មានបណ្ដាញអ៊ឹនធើណិតផ្ទាល់ខ្លួន មិនពឹងនរណាដែរតាំងពីដើមមក។
ក្រោយចាកចេញនិងបិទសេវាកម្មជាបន្តបន្ទាប់យ៉ាងតិចណាស់មានក្រុមហ៊ុនចំនួន ២៥០ សម្រេចផ្អាកសេវាកម្ម និងមានខ្លះដកខ្លួនឈប់ធ្វើអាជីវកម្មនៅ រុស្ស៊ី មានទាំងក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផ្ដល់សេវាកម្មអ៉ឺនធើណិត និយាយរួមស្ទើរតែគ្រប់វិស័យទាំងអស់៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Tectonic