- 2014-11-25 21:52:22
- ព័ត៌មាន
ក្រុមហ៊ុន Honda បើករោងចក្រផលិតម៉ូតូថ្មីនៅវៀតណាម
- 2014-11-25 21:52:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Honda បើករោងចក្រផលិតម៉ូតូថ្មីនៅវៀតណាម
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda Motor ថ្មីៗនេះបានបើករោងចក្រផលិតម៉ូតូទី៣របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងអតិថិជនក្នុងប្រទេសកុម្មុយនិស្តមួយនេះ។
រោងចក្រថ្មីនឹងចាប់ផ្ដើមផលិតម៉ូតូលេខអូតូ Air Blade មុនផលិត Honda Cub 125cc ក្នុងខែមេសា ឆ្នាំ២០១៥ខាងមុខ។ រោងចក្រនេះអាចផលិតបានម៉ូតូ ៥០០ ០០០គ្រឿងក្នុងមួយឆ្នាំ ហើយបើគិតសរុបរោងចក្រទាំងបីរបស់ក្រុមហ៊ុនជប៉ុនខាងលើនៅវៀតណាមអាចផលិតម៉ូតូបាន ២.៥លានគ្រឿងក្នុងមួយឆ្នាំ។
ប្រធានក្រុមហ៊ុនហុងដាប្រចាំនៅវៀតណាម ឈ្មោះ Minoru Kato និយាយថា ក្រុមហ៊ុនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក បើទោះគ្មានរោងចក្រថ្មីក៏ដោយ៖" ពួកយើងដំឡើងរោងចក្រថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការពេញចិត្តរបស់អតិថិជន និងផ្គត់ផ្គង់ម៉ូដែលថ្មីៗឱ្យបានលឿន"។
រោងចក្រនេះដែរ ជារោងចក្រហុងដាទី១ ដែលបុគ្គលិកសុទ្ធតែជនជាតិវៀតណាម។ ការចែកចាយម៉ូតូទ្រង់ទ្រាយធំ ក្នុងប្រទេសវៀតណាមនៅមានកម្រិត តែទោះបីជាយ៉ាងណាម៉ូតូជាយានដ៏សំខាន់ក្នុងចំណោមមហាជនវៀតណាម ហើយអតិថិជនភាគច្រើនជាយុវវ័យ និងស្ត្រី៕
ចុចអាន...មិនគួរឲ្យជឿថា វិទ្យុសកម្មពី Wifi ប៉ះពាល់សុខភាពដល់ម៉្លឹង!
ចុចអាន...ជនល្មើស ១៤ នាក់មកពី ៧ ប្រទេសត្រូវប៉ូលិសក្របួច រឿងបញ្ចូលមេរោគលើ Webcam
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ nikkei