• 2022-03-11 02:38:50
  • ផលិតផលថ្មី

Nissan ចេញ​ឡាន Hybrid ថ្មី ស៊ីសាំងតែ ៤លីត្រ ក្នុង១០០គ.ម

  • 2022-03-11 02:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ចេញ​ម៉ូដែល Qashqai ​ប្រើម៉ាស៊ីន Turbo ឥឡូវនេះ ក្រុមហ៊ុន Nissan បាន​បញ្ចេញ​ option មួយទៀតគឺ​ប្រើ Hybrid ដែលមិនខុសពី option ធម្មតា​ប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់​តែ​សន្សំសំចៃសាំងជាង។

រថយន្ត Nissan Qashqai e-Power Hybrid ប្រើម៉ាស៊ីន​សាំង​ស៊ីឡាំង៣ ចំណុះ ១,៥លីត្រ ដំណើរការ​ជាមួយម៉ូទ័រអគ្គិសនីទំហំ ១៤០គីឡូវ៉ាត់។

គួរឱ្យកត់សម្គាល់​នូវលក្ខណៈពិសេស​មួយ​របស់​រថយន្តនេះ គឺថា ម៉ាស៊ីនសាំង​ដើរតួជាម៉ាស៊ីនភ្លើងសម្រាប់​អាគុយ ម៉ូទ័រអគ្គិសនី។ ម៉ាស៊ីនសាំង​ មិន​បញ្ជូន​ថាមពលផ្ទាល់​ទៅកាន់កង់រថយន្តទេ។ ដូច្នេះ Qashqai Hybrid បាន​ផ្តល់​នូវ​បទពិសោធន៍​បើកបរ​ដូចរថយន្ត​អគ្គិសនី​ទៅហើយ ដោយមិនត្រូវការ​សាកភ្លើងនោះទេ។

ជាមួយ​គ្នានោះ រថយន្ត Hybrid នេះ បំពាក់ឈ្នាន់ single-pedal ដែល​ប្រើប្រាស់​ជាន់ហ្វ្រាំង ដើម្បីសាកអាគុយ នៅពេល​អ្នកបើកបរ​ ដកជើងពី​ឈ្នាន់ហ្គែរ។

Nissan បញ្ជាក់​ថា ចំពោះ​ការប្រើប្រាស់​សាំង​វិញ​គឺរថយន្ត Qashqai Hybrid ស៊ីសាំងតែ ៤,៤លីត្រ​ក្នុង១០០គីឡូម៉ែត្រ។

ផ្នែក​កាប៊ីន​គឺមានលក្ខណៈទំនើបជាមួយ​ដៃចង្កូត​ទាន់​សម័យ និង​បំពាក់​ប្រព័ន្ធកម្សាន្ត​ Touchscreen ​ទំហំ ៩អ៊ីញ ដែល​អាច​ភ្ជាប់​ Map, Apple Carplay, Android Auto និង​កុងទ័រឌីជីថលទំហំ ១២,៣អ៊ិញ៕

អត្ថបទ៖ សំភី

មតិយោបល់