• 2022-03-11 01:41:21
  • ហាងឆេងផលិតផល

RAM 1500 ស៊េរីឆ្នាំ២០២២ ដាក់លក់នៅខ្មែរ តម្លៃប៉ុណ្ណឹងម៉េចដែរ!

  • 2022-03-11 01:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RAM 1500 ស៊េរី​ឆ្នាំ២០២២ ជា​រថយន្ត​ដែល​មាន​ភាព​លេចធ្លោលំដាប់អភិជន ជាមួយរូបរាងប្លែក បំពាក់ដោយមុខងារសំខាន់ៗ អេក្រង់បញ្ជាដោយការចុចទំហំ 12 អ៊ីញ ការឌីហ្សាណយ៉ាន់កង់បែបទាន់សម័យ រួមជាមួយអំពូល LED Headlights បញ្ជេញពន្លឺបានភ្លឺច្បាស់ល្អ។

RAM 1500 ជា​រថយន្ត​មាន​កម្លាំង​ខ្លាំង​ ដោយ​វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។ RAM 1500 ស៊េរី​ឆ្នាំ២០២២នេះ កំពុង​មាន​លក់​​នៅ​ខ្មែរ RAM 1500 ស៊េរី​ឆ្នាំ២០២២ មាន​តម្លៃ​ខ្ទង់​ប្រមាណជា ៨៩ ០០០ដុល្លារ។​

គួរបញ្ជាក់​ដែរថា រថយន្ត​ភីកអាប់ RAM 1500 ឆ្នាំ២០២២ ដែលប្រើសាំង​ គឺ​បំពាក់​ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged Hellcar V8 មានកម្លាំង ៧០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងពីរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់