- 2022-03-10 10:02:04
- ព័ត៌មាន
ឪពុកប្រើ Photoshop កាត់តរូបកូនស្រីធ្វើឲ្យសាច់ញាតិសឹងគាំងបេះដូង
- 2022-03-10 10:02:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកប្រើ Photoshop កាត់តរូបកូនស្រីធ្វើឲ្យសាច់ញាតិសឹងគាំងបេះដូង
ចន្លោះមិនឃើញ
លោក Stephen Crowley ជាឪពុកដែលមានជំនាញជាអ្នកឌីហ្សាញរូបភាពម្នាក់បានប្រើទេពកោសល្យរបស់ខ្លួនដើម្បីកែរូបភាពកូនស្រីអាយុ ១៨ ខែឲ្យមើលទៅដូចស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ពិតៗដែលធ្វើឲ្យសាច់ញាតិស្ទើរគាំងបេះដូងពេលឃើញរូបភាពរួច។
រូបភាពខាងក្រោមជារូបដំបូងដែលឪពុករូបនេះបានធ្វើឡើងដើម្បីបង្ហោះលើបណ្ដាញសង្គមឲ្យសាច់ញាតិបានឃើញ ដោយធ្វើឡើងក្នុងគោលបំណងលេងសើចប៉ុណ្ណោះ។
ក្រោយមក Stephen ក៏បានយករូបភាពនេះបង្ហោះលើវិបសាយ Reddit ដែលភ្លាមនោះក៏បានក្លាយជារូបភាពដ៏ល្បីមួយលើ Reddit។ ឆ្លៀតក្នុងឱកាសដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង Stephen ក៏បានប្រើឱកាសមាសនេះដើម្បីស្វែងរកអ្នកបរិច្ចាគខួរឆ្អឹងដើម្បីព្យាបាលជំងឺដ៏កម្រកើតលើកូនស្រីរបស់ខ្លួនតាមរយៈការកាត់តរូបភាពថ្មីៗបន្ថែមទៀត។
Stephen ក៏បានបង្ហោះរូបភាពដើមមុនធ្វើការកាត់តមួយសន្លឹកដើម្បីកុំឲ្យអ្នកទស្សនាមានការងឿងឆ្ងល់ពីរបៀបនៃការកាត់តរូបភាពផងដែរ៕