• 2022-03-10 02:09:13
  • ផលិតផលថ្មី

អេក្រង់ Apple Studio Display តម្លៃ១ ៨៩៩ដុល្លារ ហើយខ្សែរបស់វាមួយតម្លៃស្មើរទូរសព្ទមួយគ្រឿង?

  • 2022-03-10 02:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញក្នុងព្រឹត្តិការ peek performance Apple បានបញ្ចេញនូវ អេក្រង់ដែលមានសមត្ថភាពខ្លាំង ទំហំ២៧អ៊ីញ Studio Display កម្រិតបង្ហាញ 5K មានបំពាក់មកដោយកាមេរ៉ា webcam ប្រព័ន្ធសំឡេង hi-fi និងជាពិសេសនោះ គឺតម្លៃដ៏កប់ពពក។ អេក្រង់នេះអាចភ្ជាប់ទៅកុំព្យូទ័រ ឬក៏អាចបន្ថែមគ្រឿងប្រើប្រាស់ផ្សេងៗបានផងដែរ ដោយប្រើខ្សែតែមួយ ហើយវាក៏អាចសាកថ្មទៅកុំព្យទ័រក្នុងល្បឿន 96Wទៀតផង។

ទោះបីអេក្រង់នេះមានតម្លៃខ្លួនថ្លៃ រហូតដល់ទៅ ១ ៥៩៩ដុល្លារ ក៏ពិតមែន តែក្នុងប្រអប់គឺមានផ្តល់ជូននូវខ្សែ Type-C Thunderbolt 4 ប្រវែង១ម៉ែត្រ ចំនួន១ប៉ុណ្ណោះ។ ខ្សែតែមួយនេះវាប្រហែលជាគ្រប់គ្រាន់សម្រាប់ប្រើជាមួយ Mac Studio តែប្រសិនបើយើងចង់ដាក់អេក្រង់នេះនៅឆ្ងាយបន្តិច អ្នកប្រហែលជាត្រូវចំណាយប្រាក់ដើម្បីទិញខ្សែថ្មីដែលមានប្រវែងវែងជាងនេះ។ មែនហើយ Apple ដាក់លក់ខ្សែ Type-C Thunderbolt 4 ប្រវែង៣ម៉ែត្រ ក្នុងតម្លៃ ១៥៩ដុល្លារ ដែលជាតម្លៃថ្លៃគ្រាន់បើសឹងតែស្មើរទូរសព្ទមួយគ្រឿងទៅហើយ។

ខ្សែមួយនេះ ខ្ញុំគិតថាវាមិនចាំបាច់ឡើយព្រោះខ្សែនៅតែជាខ្សែ ដរាបណាវាមានបញ្ជាក់ពីប្រភេទ Thunderbolt 4 នោះគឺវាអាចប្រើបានហើយ ដោយមិនចាំបាច់ទិញពី Apple។ អ្នកអាចរកទិញខ្សែ Type-C Thunderbolt 4 ម៉ាកផ្សេងប្រវែង ៣ម៉ែត្រ ក្នុងតម្លៃថោកជាង Apple ពាក់កណ្តាលឯណោះ។ ចុះប្រិយមិត្តវិញនឹងចំណាយប្រាក់ទៅទិញខ្សែរបស់ Apple ឬទិញពីក្រុមហ៊ុនផ្សេង?

អត្ថបទ៖ Thea Sothun

មតិយោបល់