• 2022-03-09 02:19:17
  • ផលិតផលថ្មី

Apple បញ្ចេញ M1 Ultra បន្ទះឈីបកម្លាំងខ្លាំងមិនធ្លាប់មានលើកុំព្យូទ័រ

  • 2022-03-09 02:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញបន្ទះឈីប M1 Ultra កម្លាំងខ្លាំង ដែឡផលិតចេញពីការផ្គុំឈីប M1 Max ចំនួនពីរបញ្ចូលគ្នា។ ដែលឈីបនេះ Apple ផលិតមកសម្រាប់ការងារកម្រិតធ្ងន់បង្អស់ ហើយវានឹងបំពាក់លើកុំព្យូទ័រខ្នាតតូច Mac Studio។

បន្ទះឈីប M1 Ultra មាន CPU 20‑core និង GPU 64‑core ទ្រទ្រង់ RAM បានច្រើនដល់ទៅ 128GB និងមានល្បឿនផ្ទេរទិន្នន័យ ប្រមាណជា 800GB/s។

Apple អះអាងថា បន្ទះឈីបថ្មីនេះមានប្រសិទ្ធិភាពខ្លាំងជាមុនទៅលើ CPU ប្រមាណ ៣,៨ដង GPU ខ្លាំងជាងមុន ៤,៥ដង និង Machine Learning ខ្លាំងជាងមុន ៣ដង ផងដែរ។

ក្រៅពីនេះ M1 Ultra ក៏អាចទ្រទ្រង់ការងារ 18 streams នៃ video playback 8K ProRes 422 ដែលមិនអាចកុំព្យូទ័រណាអាចធ្វើបាន។ វាក៏មានលទ្ធភាព ទ្រទ្រង់អេក្រង់ ៥ដំណាលគ្នា ដោយ ៤អេក្រង់ មានកម្រិតបង្ហាញ 6K Pro Display XDR និង ១អេក្រង់ទៀតជា 4K display។

M1 Ultra បើធៀបនឹងបន្ទះឈីបរបស់ intel Core i9-12900K វិញ វាអាចដំណើរការប្រសើរជាង ៩០% សម្រាប់ការប្រើប្រាស់ថាមពលដូចគ្នានឹង មិនតែប៉ុណ្ណោះ វាប្រើថាមពលតិចជាង 100W ថែមទៀតផង។

បើធៀបនឹង GPU វិញ នៅក្នុងលក្ខខណ្ឌនៃដំណើរការ GPU ម៉ូដែល 64-core វាប្រើប្រាស់ថាមពលតិចត្រឹម 200W ខណៈ GPU Nvidia GeForce RTX 3090 វិញវាប្រើថាមពលលើសពី 300W ឯណោះ។

ប្រភព៖ GSMarena | Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់