• 2022-03-09 00:48:42
  • ផលិតផលថ្មី

ចេញផ្លូវការ iPhone SE 2022 ប្រើឈីបខ្លាំងរបស់ iPhone 13 គាំទ្រ 5G ប៉ុន្ដែរូបរាងដូចមុនដដែល

  • 2022-03-09 00:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍ដើមឆ្នាំ Apple ប្រកាសចេញផ្លូវការ iPhone កម្រិតថវិកា ឬ iPhone SE ជំនាន់ទី៣ ដោយរក្សារូបរាងរចនាបទដូចម៉ូឌែលមុនដដែល ប៉ុន្ដែវាអាប់ឌែតឱ្យប្រសើរលើផ្នែកជាច្រើន។

iPhone SE ម៉ូឌែលថ្មី ប្រើបន្ទះឈីបខ្លាំងចុងក្រោយ A15 ដែលមានលើ iPhone 13 និងមានទំហំផ្ទុក 64GB, 128GB និង 256GB។ ហើយអ្វីដែលអាប់ឌែតពិសេស គឺវាមានសេវា 5G ដូច iPhone ផ្សេងទៀតហើយ។

វាបន្តប្រើអេក្រង់ទំហំ ៤,៧អ៊ិញ ដដែល ប៉ុន្ដែទទួលបានកញ្ចក់ការពារថ្មីដ៏រឹងមាំបំផុតជាប្រភេទ សេរ៉ាមិច។ វានៅបន្តមានប៊ូតុង Home សម្រាប់ស្គេនម្រាមដៃ និងបញ្ជារមុខងារផ្សេងៗដដែលផងដែរ។

iPhone SE 2022 រក្សាកាមេរ៉ក្រោយមួយគ្រាប់ ទំហំ 12MP ដដែល ប៉ុន្ដែវាបានបន្ថែមមុខងារ Smart HDR 4, Photographic Styles និង Deep Fusion។

Apple បើកឱ្យកម្មង់វាចាប់ពី ថ្ងៃសុក្រ ទី១១ ដោយឡែកថ្ងៃទី១៨ នឹងចាប់ផ្ដើមដាក់លក់ផ្លូវការនៅប្រទេសធំៗមួយចំនួន។ ចំពោះតម្លៃ វាចាប់ផ្ដើមពី ៤២៩ដុល្លារ សម្រាប់ម៉ូឌែល 64GB៕

អត្ថបទ៖ កុសល

មតិយោបល់