• 2022-03-07 02:33:09
  • ផលិតផលថ្មី

ពេញចិត្ត Gamer! Legion Y700 ថេប្លេត​ Gaming ទើបចេញ ប្រើឈីបខ្លាំង តម្លៃត្រឹម ៣៤៨ដុល្លារ

  • 2022-03-07 02:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lenovo បានបញ្ចេញនូវថេប្លេតប្រភេទ Gaming ដំណើរការដោយ Android របស់ខ្លួនជាលើកដំបូង។ បច្ចុប្បន្នគូប្រជែងរបស់ថេប្លេតនេះ នៅមិនទាន់មានច្រើននៅឡើយនោះទេ ដោយមានតែម៉ូឌែល Huawei Media Pad បែបកែឆ្នៃ និងAcer Predator ដែលមានតែគម្រោងមិនទាន់បានចេញលក់។

ថេប្លេតនេះមានឈ្មោះថា Lenovo Legion Y700 វាប្រើប្រាស់អេក្រង់ទំហំ ៨,៨អ៊ីញ ប្រភេទ LCD គាំទ្រ DCI P3 Color gamut មានល្បឿនអេក្រង់ 120Hz និងល្បឿនប៉ះបញ្ជា 240Hz។ ជាមួយនឹងអេក្រង់ប៉ុននេះ វានឹងក្លាយជាគូប្រជែងដ៏ធំរបស់ Apple iPad mini ព្រោះតែទីផ្សារថេប្លេតដែលមានទំហំអេក្រង់ ប៉ុននេះក៏មានមិនច្រើននោះដែរ។

តួរខ្លួនរបស់ថេប្លេតនេះផលិតឡើងពីលោហៈ ធ្វើឲ្យវាមានរូបរាងបែបប្រណិត ប៉ុន្តែគួរឲ្យស្តាយ គែមអេក្រង់មានទំហំធំបន្តិច។ ចំណែកកម្លាំងម៉ាស៊ីនរបស់វាវិញ ថេប្លេតនេះដំណើរការដោយ CPU SD870 ជាមួយនឹង RAM 12GB ទំហំផ្ទុកដល់ទៅ 256GB ហើយអាចថែម Memory Card បាន។ ថេប្លេតនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 12 ស្រោបដោយស្បែក ZEUI 13។ ជាមួយនឹងកម្លាំងម៉ាស៊ីនប៉ុននេះ វាទ្រទ្រង់ដោយថ្មទំហំ 6550mAh អាចសាកបញ្ចូលបានលឿនកម្លាំង 45W។

Lenovo Legion Y700 ត្រូវបានដាក់លក់ចំនួនពីរជម្រើសគឺ 8GB + 128GB តម្លៃ ៣៤៨ដុល្លារ និង 12GB + 256GB តម្លៃ ៣៩៦ដុល្លារ៕

អត្ថបទ៖ Thea Sothun

មតិយោបល់