- 2022-03-04 06:03:54
- ព័ត៌មាន
Hacker រុស្ស៊ីខ្លាំងណាស់! មួយថ្ងៃហេគចូល ១០ ម៉ឺនដងវាយលុកចូល ៨ ពាន់វិបសាយអ៊ុយក្រែន
- 2022-03-04 06:03:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hacker រុស្ស៊ីខ្លាំងណាស់! មួយថ្ងៃហេគចូល ១០ ម៉ឺនដងវាយលុកចូល ៨ ពាន់វិបសាយអ៊ុយក្រែន
ចន្លោះមិនឃើញ
គេហទំព័រនៅប្រទេសអ៊ុយក្រែនច្រើនជាង ៨៣២០ ត្រូវបានគេរកឃើញថា រងការរំខាននិងមានខ្លះខ្ទេចខ្ទាំយ៉ាងដំណំមិនអាចចូលទៅបើកបាន។ ចំនួននេះមិនរាប់បញ្ចូលទាំងការលួចចូលទៅទស្សន៍ទាយលេខសម្ងាត់បែបលេងៗមិនវាយប្រហារផង។ ហេគឃ័ររុស្ស៊ី ព្យាយាមហេគចូលច្រើនជាង ១៤៤ ០០០ ដងគឺជាចំនួនវាយប្រហារច្រើនបំផុតក្នុងមួយថ្ងៃ។
គេហទំព័រខ្លះត្រូវបានប្តូរទៅជាអ្វីផ្សេងក្នុងនោះច្រើនជាង ៣០០ ជាគេហទំព័រនៃសាកលវិទ្យាល័យអ៊ុយក្រែន ទាំងរដ្ឋនិងឯកជនមានខ្លះនៅអាចចូលបាន ខ្លះទៀតដាច់ Domain ចូលលែងបាន រួមទាំងគេហទំព័រក្រសួងធំៗនៃរដ្ឋាភិបាលអ៊ុយក្រែន គេហទំព័រយោធានិងគេហទំព័រច្បាប់ដទៃទៀត ក៏សុទ្ធតែរងការវាយប្រហារដោយកូដមេរោគថ្មីៗក្នុងប្រភេទ DDoS ខណៈគេហទំព័រទាំងនោះជាប្រភេទ WordPress របស់ក្រុមហ៊ុន Wordfence ។
យោងតាមប្រភពពីក្រុមអ្នកជំនាញ WordPress Security ពួកគេស្រង់ទិន្នន័យលើក្រាបបង្ហាញពីករណីវាយប្រហារនៅថ្ងៃទី ២៤ ឃើញមាន ៤៧៩ ករណី។ ថ្ងៃទី២៥ ឃើញមាន ៣៧៩៤ ករណី។ ថ្ងៃទី ២៦ ឃើញមាន ១០៤០៩៨ ករណី និងថ្ងៃទី ២៦ ឃើញមាន ៦៧៥៥២ ករណី។ លើសពីនេះ ក្រុមហេគឃ័ររុស្ស៊ី ក៏ដាក់គោលដៅវាយប្រហារក្រុមហ៊ុន ISP, ប្រព័ន្ធ GPS និងប្រព័ន្ធផ្កាយរណបនានាទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនថែមទៀតផង៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Securityaffairs