- 2022-03-03 07:47:41
- ព័ត៌មាន
អ្នកស្ម័គ្រចិត្តចូលធ្វើ «កងទ័ព Hacker» អ៊ុយក្រែនកើនដល់ ២៦មុឺននាក់ប្រឆាំងរុស្ស៊ី
- 2022-03-03 07:47:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្ម័គ្រចិត្តចូលធ្វើ «កងទ័ព Hacker» អ៊ុយក្រែនកើនដល់ ២៦មុឺននាក់ប្រឆាំងរុស្ស៊ី
ចន្លោះមិនឃើញ
គិតមកទល់ថ្ងៃនេះចំនួនអ្នកស្ម័គ្រចិត្តចូលរួមជា IT Army ឬ Cyber Army មានចំនួន ២៦០ ០០០ នាក់ចូលប្រឡូកក្នុងសង្រ្គាម Cyber Attack ជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដែលបញ្ចេញនូវទិន្នន័យដ៏សំខាន់មួយនេះ បានបញ្ជាក់បន្ថែមទៀតថា ពួកគេទាំងនោះសុទ្ធតែអ្នកជំនាញនិងមានទេពកោសល្យផ្នែក Cyber ។ តួលេខទាំងនោះមកពីគ្រប់បណ្ដាប្រទេសជុំវិញពិភពលោក និងជាអ្នកជំនាញអ៊ុយក្រែនមួយចំនួនធំដែរ។
ក្រោយការប្រកាសស្នើរសុំជំនួយពីជារដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឌីជីថលអ៊ុយក្រែន ចំនួននេះបាន កើនឡើងយ៉ាងគំហុក។ លើសពីនេះពួកគេមានគោលដៅធំៗ ៣១ ត្រូវវាយប្រហារក្នុងនោះមានគោលដៅ១០ វាយប្រហារជោគជ័យដូចជា៖ ប្រព័ន្ធក្រុមហ៊ុនផ្គត់ផ្គង់ ប្រេងដ៏ធំរបស់ រុស្ស៊ី Gazprom, ប្រព័ន្ធធនាគារ, គេហទំព័រភ្នាក់ងារសម្ងាត់នានា និងក្រុមហ៊ុន ISP ផ្តល់សេវាកម្មអ៊ឺនធើណិតជាច្រើននៅ រុស្ស៊ី ជាដើម។ លើសពីនេះទៀតគេរកឃើញថា វិបសាយចំនួន ១៥០០ ទាក់ទងនឹងរដ្ឋាភិបាលរុស្ស៊ី-បេឡារុស ក៏ត្រូវបានរំខានដែរ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ AFP