• 2022-03-03 06:54:25
  • ផលិតផលថ្មី

រថយន្ត MG ZS ស៊េរីថ្មីកំពុងបន្តឈានមុខគេលើរថយន្តប្រភេទ Crossover ក្នុងឆ្នាំ ២០២២នេះ

  • 2022-03-03 06:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការលក់រថយន្តថ្មីក្នុងប្រទេសកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅឆ្នាំ២០២២ នៅតែកើនឡើងទោះបីជាមានការប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ ប្រភេទរថយន្ត Crossover ក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារតម្លៃរបស់វាទាប ការស៊ីសាំងតិច រូបរាងខាងក្រៅល្អប្រណីត និងមានទំហំធំទូលាយគ្រប់គ្រាន់សម្រាប់គ្រួសារតូចនិងមធ្យម។

នៅក្នុងប្រទេសកម្ពុជា មានរថយន្តប្រភេទ Crossovers ជាច្រើនកំពុងដាក់លក់ដូចជារថយន្ត MG ZS, Ford Ecosport, Hyundai Venue, Ssang Yong Tivoli ប៉ុន្តែយើងឃើញថា មួយក្នុងចំណោមរថយន្តទាំងនោះពិតជាជម្រើសដ៏ល្អ ហើយប្រភេទ Crossover ដែលលក់ដាច់បំផុតនៅកម្ពុជាជាមួយនឹងចំនួនលក់ចេញ ៣៣១ គ្រឿងក្នុងឆ្នាំ២០២១ នោះគឺ MG ZS ជាមួយនឹងតម្លៃ $31,000 និងការធានារយៈពេល ៣ ឆ្នាំ។

នៅដើមឆ្នាំ២០២២នេះ រថយន្ត MG ZS ដែលជារថយន្តប្រភេទ Crossover លក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជាបានលក់ចេញប្រមាណជាង ៧៦ គ្រឿងក្នុងខែមករា និង ៦៣ គ្រឿងក្នុងខែកុម្ភៈ រួមនឹងចំនួនការកក់ទុកប្រមាណជាង ១០០ គ្រឿងទៀតដែលត្រៀមប្រគល់ជាបន្តបន្ទាប់។ ចំណុចនេះហើយដែលកំពុងធ្វើឱ្យ MG ZS ក្លាយជាម៉ូដែល Crossover ដែលពេញនិយមបំផុតសម្រាប់ MG Cambodia។

MG ZS ស៊េរីថ្មីនេះគឺជារថយន្តដែលលក់ដាច់ និងមានការគាំទ្រជាខ្លាំងរួចទៅហើយជាមួយនឹងតម្លៃសមរម្យជាងគេ ហើយឥឡូវនេះវានៅតែដូចពីមុនដែរ ជាមួយនឹងការរចនាផ្នែកខាងក្នុងកាប៊ីននូវសម្ភារៈល្អៗដែលមានគុណភាពខ្ពស់ជាងមុន និងមានលក្ខណៈពិសេសស្តង់ដារជាច្រើនទៀត។ លោកអ្នកអាចទទួលបានពី MG ZS ដែលមានដូចជា: កាមេរ៉ា 360 អមនឹងសេនស័រជំនួយពេលចតរថយន្ត, ដំបូលលើបើកបានធំបែប Panoramic Sunroof, កញ្ចក់មើលខាងក្រោយស្វ័យប្រវត្តិ, សោឆ្លាតវៃ smart key ប៊្លូធូសជាមួយ Apple CarPlay កៅអីអ្នកបើកបរអូតូស្វ័យប្រវត្តិ រួមនឹងមុខងារដ៏អស្ចារ្យជាច្រើនទៀត។

MG ZS ស៊េរីថ្មីនេះកំពុងបន្តការចាប់ផ្តើមដំណើរការយ៉ាងល្អនៅដើមឆ្នាំ២០២២នេះ ដោយបន្តឈានមុខគេជារថយន្តប្រភេទ Crossover ក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃសមរម្យ ការរចនាល្អ មានភាពធំទូលាយ កម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ការបើកបរក្នុងទីក្រុងនិងបណ្តាខេត្ត ដើម្បីធ្វើឱ្យអ្នកបើកបរ និងអ្នករួមដំណើរកាន់តែមានផាសុកភាព និងសុវត្ថិភាព។ អ្វីដែលកាន់តែពិសេសសម្រាប់ MG ZS នោះគឺរថយន្តនេះទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ៥ពីវិទ្យាស្ថានសុវត្ថិភាព Euro NCAP។

ប្រសិនបើអ្នកជាបុគ្គលដែលចង់បានរថយន្តប្រភេទ SUV ដែលមានរូបរាងស្អាត ដែលមិនចំណាយប្រាក់ច្រើន និងអនុវត្តជាក់ស្តែងជាងគូប្រជែងមួយចំនួននោះ MG ZS ថ្មីអាចជាជម្រើសល្អសម្រាប់អ្នក ហើយវាគឺជាប្រភេទ Crossover ដ៏ល្អបំផុតជាមួយនឹងតម្លៃសមរម្យ។ តម្លៃហើយនិងមានលក្ខណៈសម្បត្តិល្អជាច្រើនដូច្នេះវា ពិតជាល្អគួរសមជាពិសេសគឺឧបករណ៍សុវត្ថិភាព៕

អត្ថបទ៖ សំភី

មតិយោបល់