• 2022-03-05 01:15:00
  • ផលិតផលថ្មី

មិនធម្មតា! ASUS បញ្ចេញកុំព្យូទ័រជំនាន់ថ្មីជាច្រើនស៊េរី សុទ្ធតែប្រើប្រភេទអេក្រង់ OLED

  • 2022-03-05 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នេះក្រុមហ៊ុន ASUS បានប្រារព្ធពិធីសម្ភោធផលិតផលឆ្នាំ២០២២ជាផ្លូវការដែលក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ទៅដោយអេក្រង់ OLED ឲ្យសមស្របទៅតាមយុគសម័យកាលបច្ចេកវិទ្យា។ ក្រុមហ៊ុន ASUS ឃើញថា ម៉ូឌែលទាំងនោះមានរហូតដល់ទៅ៤ប្រភេទធំៗរួមមាន៖ សេរី ProArt Studiobookសម្រាប់​ Content Creator កម្រិតខ្ពស់ ស៊េរី Vivobook Pro សម្រាប់អ្នកចាប់ផ្តើមការងារ Creator ដំបូង ស៊េរី Zenbook ថ្មីសម្រាប់អ្នកប្រើប្រាស់ទូទៅ និងជាចុងក្រោយនោះគឺ Tablet 2-1ដែលមានឈ្មោះថា Vivobook 13 Slate OLED។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ឃើញថា លោកReanthort ដែលជាឯកអគ្គរាជទូតសុឆន្ទៈរបស់ ASUS លោក John Sey ដែលជាអ្នកជំណាញផ្នែកបច្ចេកវិទ្យា និងកញ្ញា MAM Lisa​ ដែលជាសិល្បករគំនូរដ៏ល្បី ក៏​បានចូលរួមកម្មវិធីផងដែរ។

ស៊េរី ProArt

ProArt គឺជាម៉ាកយីហោមួយរបស់ ASUS ដែលត្រូវបានបង្កើតឡើងជាពិសេសសំរាប់អ្នកជំនាញផ្នែកច្នៃប្រឌិតដូចជាអ្នកឌីស្ស៉ាញកំរិតធ្ងន់ អ្នកគូរគំនូរជិវចល អ្នកបង្កើតខ្សែភាពយន្តខ្នាតធំជាដើម ដែលពួកគាត់តំរូវអោយប្រើSoftware ទំហំធំៗជាច្រើន រួមជាមួយអេក្រង់ដែលដាច់ខាតត្រូវតែបង្ហាញពណ៌បានច្បាស់បំផុត។ ឆ្នាំនេះ ASUS បានបញ្ចេញនូវម៉ូដែល ProArt ចំនួន២សេរី រួមមាន៖

  • Studiobook Pro 16 OLED (W7600H3A)៖ត្រូវបានបំពាក់ដោCPU Intel Xeon W-11955M មានក្រាភិចកាត Nvidia Quadro RTX A3000 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 11 PRO ដែលមានតម្លៃ USD4299 សម្រាប់ទីផ្សារកម្ពុជា។

  • Studiobook 16 OLED (H7600HM)៖ ត្រូវបានបំពាក់ដោយ Intel Corei9-11900H មានក្រាភិចកាត NVidia RTX3060 រ៉េម64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 10 PRO ដែលមានតម្លៃ USD4299 សម្រាប់ទីផ្សារកម្ពុជា។

ចំណុចពិសេសរបស់ម៉ូដែលទាំង២នេះក្រៅពី Specs សម្រាប់Creator យើងចាប់អារម្មណ៍ឃើញថាការឌីហ្ស៉ាញរបស់វាក៏មានភាពច្នៃប្រឌិតខ្ពស់ដែលសាកសមបំផុតសម្រាប់ Creator។ ក្នុងនោះរួមមាន ASUS Dial ដែលជាគ្រាប់ចុចមូលសម្រាប់បង្វិលកែប្រែពណ៌ ពន្លឺបានយ៉ាងងាយស្រួល និងសុក្រិតបំផុត និងមានមុខងារជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់។ រីឯ Touchpad មានទំហំធំទូលាយ អាចប្រើជាមួយប៊ិចអេឡិចត្រូនិច និងមានគ្រាប់ចុចចំនួន៣ដែលគ្រាប់កណ្តាលគឺសម្រាប់ចាប់បង្វិលប្លង់ 3D ផងដែរ។

ស៊េរី Vivobook Pro

Vivobook Pro ត្រូវបានបង្កើតឡើងសំរាប់អ្នកចាប់ផ្តើមអាជីពជា Creator ដំបូងដើម្បីអោយការងាររបស់ពួកគាត់ប្រកបដោយរលូន និងទទួលបានអេក្រង់ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែក។​ ASUS បានបញ្ចេញលេខកូដចំនួន២សម្រាប់Vivobook Pro នេះ៖

  • Vivobook Pro 16X OLED (N7600PC និង M7600QC)៖ ដែលN7600PCត្រូវបានបំពាក់ដោយ CPU Intel Core i7-11370H រ៉េម 16GB អង្គចងចាំ 512Gb SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1399 និង M7600QC ត្រូវបានបំពាក់ដោយ CPU AMD R7-5800H រ៉េម 8GB អង្គចងចាំ512GB SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1299។

ស៊េរី Zenbook

ASUSបានបញ្ចេញម៉ូដែល២សម្រាប់ត្រកូល Zenbook នោះគឺ៖ Zenbook 14X OLED ដែលមានអេក្រង់ទី២ និង ​Zenbook 14 Flip OLED ដែលមាន Numpad លើ Touchpad ព្រមទាំងអាចបត់បាន៣៦០ដឺក្រេ។ ម៉ូដែលទាំង២នេះត្រូវបានបំពាក់ទៅដោយ CPU Intel ​Corei7 ជំនាន់ទី១១ និងមានទំហំអេក្រង់ OLED 2.8K TouchScreen។ វាមានរាងស្តើងបំផុត ស្រាលបំផុត និងមានកម្លាំងខ្លាំងដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែងជាមួយសមត្ថភាពដែលបំពេញតម្រូវការការងារបានជាច្រើន។ Zenbook 14X OLED ដែលមានលេខកូដUX5400EA មានតម្លៃត្រឹមតែUSD1299។ រីឯ Zenbook 14 Flip OLED ដែលមានលេខកូដ UP5401EA មានតម្លៃត្រឹមតែ USD1349 តែប៉ុណ្ណោះ។

Vivobook 13 Slate OLED

ម៉ូដែលចុងក្រោយដែល ASUS បានបញ្ចេញនោះគឺ Vivobook 13 Slate OLED ដែលនេះជាកុំព្យូទ័រ 2 in 1ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបានដោយលោកអ្នកអាចប្រើវាជាកុំព្យូទ័រផង ជាទូរទស្សន៍ OLED ដើម្បីបំពេញការកម្សាន្តដ៏មានគុណភាពផង និងអាចប្រើវាជា Tablet ផង។ ជាមួយអេក្រង់ OLED ដែលមានទំហំ 13.3 អុីញ FHD នោះលោកអ្នកអាចបំពេញការងារទូទៅផង ការកំសាន្តផង និងការស្រាវជ្រាវផងដែរ។ វាបំពាក់ទៅដោយ CPU Pentium រ៉េម 8GB អង្គផ្ទុកទិន្នន័យទំហំ 256GB និងមានរបស់ផ្គុំ១ឈុតមកជាមួយទៀតរួមមាន៖ ប៊ិក ASUS ជើងទម្រ ​Keyboard និងសំបងស្រោមកុំព្យូទ័រថែមទៀតផង៕

មតិយោបល់