• 2022-03-03 04:31:59
  • ហាងឆេងផលិតផល

ទូរសព្ទ Samsung លំដាប់ថវិកា ២ត្រកូលនេះមានលុយត្រឹម ៤០០ដុល្លារចុះទិញបានប្រើម៉ាអេម!

  • 2022-03-03 04:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនចាំបាច់​សម្លឹង​មើល​ទូរសព្ទ​ស៊េរី​ខ្ពស់​ពេល សម្រាប់​អ្នក​ចង់​ចាយ​លុយ​ទិញ​ទូរសព្ទ​​លំដាប់​ថវិកា ដែល​មាន​សមត្ថភាព​គួរ​សម​អាច​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​បាន​ ថ្ងៃ​នេះ Sabay សូម​ណែ​នាំ​ទូរសព្ទ​ Samsung ចំនួន ២ត្រកូល​នេះ​កាន់​លុយ​ត្រឹមក្រោម ៥០០ដុល្លារ​ទិញ​បាន​ប្រើ។

សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ធម្មតា​និង​មិន​ចង់​ចំណាយ​លុយ​ច្រើន​ទៅ​លើ​ស្មាត​ហ្វូន​មាន​តម្លៃ​ថ្លៃ​ៗនោះ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ទូរសព្ទ Samsung ត្រកូល A ចំនួន ៤​ម៉ូដែល និង​ត្រកូល M ចំនួន ៣ម៉ូដែល ដែល​ប្រិយមិត្ត​អាច​រក​ទិញ​បាន​នៅ​តាម​ហាង។

Samsung Galaxy ត្រកូល A

  • Galaxy A72 មាន RAM8GB ទំហំផ្ទុក 256GB មាន​តម្លៃ​ខ្ទង់ ៤០៩ដុល្លារ

  • Galaxy A52 5G មាន RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ៣០៩ដុល្លារ

  • Galaxy A32 5G មាន RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ២៨៩ដុល្លារ

  • Galaxy A22 5G មាន RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ២៧៩ដុល្លារ

Samsung Galaxy ត្រកូល M

  • Galaxy M52 5G មាន RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ៤៣៩ដុល្លារ

  • Galaxy M32 មាន RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ២៩៩ដុល្លារ

  • Galaxy M22 5G មាន RAM6GB ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ២៣៩ដុល្លារ

ប្រាប់​មើល​ប្រិយមិត្ត មានលុយប៉ុណ្ណឹង​ចង់​ទិញ​មួយណាប្រើ​ដែរ?

សូម​បញ្ជាក់​ដែរ​ថា សម្រាប់​តម្លៃ​ខាង​លើ​នេះ​អាច​មាន​ការ​ប្រែប្រួល​​ខុសគ្នានៅតាម​ហាងបន្ទាប់​ពី​ចុះ​ផ្សារ។

អត្ថបទ៖ ម៉េងងី

មតិយោបល់