• 2022-03-03 02:24:00
  • ផលិតផលថ្មី

ឃើញ Toyota និង Lexus ធ្វើរឿងភ្ញាក់ផ្អើល​ខ្លាំងមួយ​កាលចុងឆ្នាំ ឥឡូវ Hyundai និង Genesis ធ្វើតាមដែរ!

  • 2022-03-03 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Toyota និង Lexus បាន​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​ដ៏គួរ​ឱ្យភ្ញាក់ផ្អើល​បំផុត​កាលពីចុងឆ្នាំកន្លងទៅ គឺ​ការប្រកាស​ចេញ​នូវរថយន្តអគ្គិសនីអនាគត​ ១៥ម៉ូដែល ពេលនេះ​ក្រុមហ៊ុនកូរ៉េ Hyundai និង Genesis ក៏​បាន​​បង្ហាញ​ពីគម្រោងអនាគត​ផងដែរ គឺ​​បញ្ចេញ​រថយន្ត​គំរូ​រថយន្ត​អគ្គិសនីថ្មី ១៧ម៉ូដែល ដែល​គ្រោង​នឹង​ផលិតនៅត្រឹមឆ្នាំ​២០៣០ ជាមួយក្តីរំពឹងថា នឹង​លក់​បាន​ ១,៨៧លានគ្រឿង។

គម្រោង​យុទ្ធសាស្រ្ត​ថ្មី​របស់​ក្រុមហ៊ុន មាន៣សំខាន់ៗ បង្កើន​សមត្ថភាព​ផលិត, ការ​ប្រកួត​ប្រជែងផលិតផល និង​ការប្រកួតប្រជែង software។ Hyundai ចង់​ក្លាយ​ជាម៉ាក​ផលិតផល​ដែលគ្មាន​ការបញ្ចេញ​ផ្សែងពុល នៅត្រឹមឆ្នាំ​២០៤៥ ក្នុងនោះ​នឹង​លក់​តែរថយន្ត​អគ្គិសនីសុទ្ធ​នៅអឺរ៉ុប ត្រឹមឆ្នាំ​២០៣៥ ហើយ​និងនៅទីផ្សារទាំងអស់លើពិភពលោក ត្រឹមឆ្នាំ​២០៤០។

រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុនខាងលើ នឹង​ត្រូវអភិវឌ្ឍលើគ្រោងឆ្អឹង​ថ្មី​ដែលវិវត្តន៍ពីគ្រោងឆ្អឹង E-GMP បច្ចុប្បន្ន​នៅលើ​រថយន្ត Hyundai Ioniq 5, Kia EV6 និង Genesis GV60។​ គ្រោងឆ្អឹងថ្មីនោះហៅថា Integrated Modular Architecture ដែល​វា​នឹង​ជួយ​ដល់​ការពង្រីកចម្ងាយបើកបរ​ពេល​សាកភ្លើងពេញ ជាង ៥០% ឯណោះ។

គួរ​ដឹងដែរថា រថយន្ត​អគ្គិសនីថ្មី​ ១៧ម៉ូដែល​នោះ គឺ ១១ម៉ូដែល​ជារបស់ Hyundai ដែលរួមមានប្រភេទ Sedan ចំនួន៣, SUV ចំនួន៦, ប្រភេទ LCV ចំនួន១ និង​ម៉ូដែលថ្មី ចំនួន១។ សល់ ៦ម៉ូដែល​ទៀត គឺជារបស់ Genesis ដែល​ជាប្រភេទ SUV ចំនួន៤ និង​រថយន្តថ្មីចំនួន២៕

អត្ថបទ៖ សំភី

មតិយោបល់