• 2022-03-02 03:58:02
  • ផលិតផលថ្មី

កាន់តែទំនើប! គ្រាន់តែស្តាប់កាសក៏អាចដឹងពីសីតុណ្ហភាពខ្លួនយើងដែរ

  • 2022-03-02 03:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honor ទើបប្រកាសចេញកាសសេរ៊ីថ្មី Earbuds 3 Pro ដែលមានភ្ជាប់មកជាមួយនឹងសេនស័រវាស់កម្តៅមកស្រាប់តែម្តង ហើយមុខងារនេះធ្លាប់ត្រូវបានគេរំពឹងថានឹងមានលើ Airpod ជំនាន់ក្រោយរបស់ Appleផងដែរ។ ទន្ទឹមនឹងនោះមុខងារនេះ មិនត្រឹមតែអាចវាស់សីតុណ្ហភាពបាននោះទេ វាថែមទាំងអាចតាមដានដំណេក ឬនៅថ្ងៃអនាគតវាក៏អាចមើលដឹងនៅពេលយើងកើតជំងឺផ្តាសាយ។

សមត្ថភាពនៃការវាស់របស់វាត្រឹមត្រូវភាគច្រើន ពោលគឺល្អៀងត្រឹម ០.៣ដឺក្រេប៉ុណ្ណោះ នេះកឺដោយសារតែ Realme បានបំពាក់ដោយប្រព័ន្ធគណនា AI ពិសេសនៅក្នុងកាស។ កាសនេះក៏មានមុខងារជួយរំលឹកអ្នកប្រើប្រាស់ នៅពេលដែលកំដៅរបស់ពួកគេកើនឡើងលើសពីធម្មតា។

គួរបញ្ជាក់ផងដែរថា កាស Earbuds 3 Pro នេះត្រូវបានក្រុមហ៊ុន Honor ប្រកាសចេញជាផ្លូវការ ក្នុងព្រឹត្តិការ MWC កន្លងទៅ ហើយតម្លៃខ្លួនរបស់វាគឺ ១៩៩ដុល្លារ សម្រាប់ទីផ្សារក្នុងស្រុកចិន ចំណែកឯទីផ្សារពិភពលោកនៅមិនទាន់ដាក់លក់នោះទេ៕

អត្ថបទ៖ Thea Sothun

មតិយោបល់