• 2022-03-02 03:08:03
  • ព័ត៌មាន

នៅសល់តែស្លាកផ្លែប៉ោម! មេ Apple បញ្ជាឲ្យ​បិទ​ហាង​ App Store ​ទាំងអស់​នៅ​ រុស្ស៊ី

  • 2022-03-02 03:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ប្រកាសកាលពីថ្ងៃទី ២ ខែមីនា ថាលោកសម្រេចចិត្តបញ្ជាឲ្យបិទហាង App Store ទាំងអស់នៅ រុស្ស៊ី និងផ្អាកលក់ផលិតផល Apple លើអនឡាញផងដែរ ក្រោយពេលមានការស្នើសុំពីអ៊ុយក្រែន។

លោកជឿថាសកម្មភាពនេះ នឹងជំរុញឲ្យប្រជាពលរដ្ឋរុស្សីចេញមុខតវ៉ាចំពោះមុខលើរដ្ឋាភិបាលខ្លួន ដើម្បីបញ្ឈប់កម្លាំងយោធាវាយប្រហារ លើប្រទេសអ៊ុយក្រែន តទៅទៀត ដែលមកទល់ថ្ងៃនេះអូសបន្លាយរយៈពេល១សប្ដាហ៍មកហើយ។

កាលពីចុងសប្ដាហ៍មុនលោក Tim ធ្លាប់បានបញ្ជាឲ្យកាត់បន្ថយត្រឹមពាក់កណ្ដាលប៉ុណ្ណោះនូវផលិតផល Apple នាំចូលទៅ រុស្ស៊ីមុននឹងសម្រេចដាច់ណាត់បែបនេះ។

ដូចនេះមានន័យថា គឺនៅសល់តែសំបកហាងមានតែស្លាកផ្លែប៉ោមជាអនុស្សាវរីយ៍ប៉ុណ្ណោះ នៅគ្រប់ហាងលក់ផលិតផល Apple ទាំងអស់នឹងបិទមិនលក់ជូនពលរដ្ឋ រុស្ស៊ី ទៀតទេ។ សូម្បីតែសេវាកម្មចាយលុយដូចជា Apple Pay ក៏ត្រូវបានបិទដូចគ្នា។

រីឯពលរដ្ឋ រុស្ស៊ី ចំនួនជាង ១៤៤ លាននាក់ក៏ប្រហែលជាមិននឹកនាសង្វាតទិញទូរសព្ទ អំឡុង ស្ថានភាពបែបនេះដែរ។ យ៉ាងណាមិញ វានឹងកើតមានការប្រែប្រួលណាមួយ ឬការដកទណ្ឌកម្មវិញ រយៈពេលខ្លី បើសង្គ្រាមបានបញ្ចប់។

រដ្ឋមន្រ្តីវ័យក្មេង Fedorov

ប្រភពពីលោក Mykhailo Fedorov រដ្ឋមន្រ្តីវ័យក្មេងកាន់តំណែងក្នុងក្រសួងបច្ចេកវិទ្យាឌីជីថលអ៊ុយក្រែន បានលើកឡើងថា៖ “ពួកគេ[រុស្ស៊ី] សម្លាប់កូនក្មេងគ្នាមិនដឹងអី ឥឡូវដល់ពេលកាច់ផ្ដាច់សរសៃឈាម(ទំនាក់ទំនង)ពួកគេវិញម្ដង។”

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Digitaltrends

មតិយោបល់