• 2022-03-01 03:05:46
  • ផលិតផលថ្មី

កាន់ប្រើមិនច្រលំគេ Honor Magic 4 ទើបដាក់បង្ហាញ ប្រើឈីបខ្លាំង កាមេរ៉ាធំ សាកថ្ម 100W

  • 2022-03-01 03:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនកំពូល Magic4 និង Magic4 Pro ទើបដាក់បង្ហាញផ្លូវការ។ Magic4 Pro ប្រើអេក្រង់ ៦,៨១អ៊ិញ ប្រភេទ LTPO OLED មានកម្រិតបង្ហាញ 1224 x 2664 និង adaptive refresh rate 120Hz។ វាមានលែនកាមេរ៉ាទ្រវែងទម្លុះអេក្រង់ មួយជាលែនដើម 12MP និង 3D depth sensor។ រីឯ Magic4 មានអេក្រង់ កម្រិតបង្ហាញប៉ុនគ្នា ប៉ុន្ដែវាមានលែនកាមេរ៉ាទម្លុះអេក្រង់ត្រឹមមួយគ្រាប់ប៉ុណ្ណោះ ទំហំ 12MP។ ស្មាតហ្វូនទាំងពីរអាច មានកម្រិតពន្លឺ 1000 nits។

កាមេរ៉ាដ៏ធំរបស់ស្មាតហ្វូនទាំងពីរនេះមានឈ្មោះថា “Eye of Muse” វាមានលែនកាមរ៉ា៣គ្រាប់ វាមានលែនដើម 50MP ទំហំ 1/1.56-inch លែនបន្ទាប់ 1/2.5-inch 50MP ultrawide និងលែន periscope telephoto 1/2-inch 64MP 3.5x optical zoom, 100x digital zoom រីឯម៉ូឌែល Magic 4 មានលែន telephoto 8MP ប៉ុណ្ណោះ ដែលមាន 5x optical និង 50x digital zoom។

ទាំងពីរម៉ូឌែលបំពាក់បន្ទះឈីប Snapdragon 8 Gen 1 មាន RAM 12GB និងទំហំផ្ទុក 512GB។ វាមានទំហំថ្ម ៤៦០០មីលីអំពែម៉ោង ទ្រទ្រង់កម្លាំងសាក 100W អាចសាកថ្មមួយពេញចំណាយពេលត្រឹម ៣០នាទី ខណៈសាកមិនប្រើខ្សែ ១៥នាទី បំពេញថ្មបាន ៥០%។ ចំពោះម៉ូឌែលធម្មតា មានទំហំថ្មធំជាង គឺ ៤៨០០មីលីអំពែម៉ោង អាចសាកបានត្រឹម 66W។ ស្មាតហ្វូនទាំងពីរក៏ដំណើរការដោយ Android 12 ស្រោបបន្ថែមដោយ Magic UI 6.0។

ចំពោះតម្លៃដាក់លក់ ជម្រើស 8/256GB ម៉ូឌែល Pro តម្លៃប្រមាណ ១២៣០ដុល្លារ និងម៉ូឌែលធម្មតា នឹងដាកលក់នៅអំឡុងត្រីមាសទី២ តម្លៃប្រមាណ ១០០០ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់