• 2022-02-28 09:31:42
  • ផលិតផលថ្មី

Matebook E កុំព្យូទ័រ ដែលជ្រកក្រោមរូបរាងជាថេប្លេត

  • 2022-02-28 09:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាលើកទី១ដែលក្រុមហ៊ុន Huawei បានបញ្ចេញថេប្លេតរបស់ខ្លួនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 11 ព្រោះកន្លងទៅយើងធ្លាប់តែឃើញមានប្រភេទ Android ប៉ុណ្ណោះ។ នេះជាថេប្លេត Matebook E ស្តើងស្រាល ងាយយកតាមខ្លួន និងដើរតួរជាកុំព្យូទ័រពេញលក្ខណៈ។

Matebook E បំពាក់ដោយអេក្រង់ OLED Touch Screen ទំហំ ១២,៦អ៊ីញ ដែលអាចបង្ហាញរូបភាពបានកម្រិតខ្ពស់ 2560x1600px ។ អេក្រង់របស់វាមានគែមអេក្រង់ខ្លីទាន់សម័យ បង្កប់ដោយកាមេរ៉ាមុខ កម្រិត HD មួយថែមទៀតផង។ ចំណែករូបរាងខាងក្រៅ វាជាថេប្លេតមានរូបរាងស្តើង មានតួរខ្លួនជាប្រភេទលោហៈ Alloy និងមានខ្នងក្រោយជាកញ្ចក់ មានទម្ងន់សរុប ៧០៩ក្រាម និងកម្រាស់ ៧,៩មីល្លីម៉ែត្រ។

មិនខុសពីកុំព្យូទ័រ Window ដទៃឡើយ ថេប្លេតនេះបំពាក់ដោយឈីប Intel ជំនាន់ទី១១ អមដោយក្រាហ្វិកាត Iris Xe។ អ្នកប្រើប្រាស់អាចជ្រើសរើសទំហំ RAM 8/16GB និងទំហំផ្ទុកដល់ 256/512 ជាប្រភេទ PCIe NVMe SSDs។ ចំណែកឯកម្លាំងថ្មដែលមាននៅលើនេះមានទំហំ 42Wh អាចសាកបានលឿន ក្នុងល្បឿន ៦៥វ៉ាត់។ ថេប្លេតនេះក៏គាំទ្រកាប្រើប្រាស់ប៊ិកឆ្លាត M-Pen ផងដែរ។

Huawei បានប្រកាសដាក់លក់ Matebook E លើទីផ្សារបរទេស ក្នុងតម្លៃខ្ទង់ ៧០០ដុល្លារសម្រាប់ម៉ូឌែល Core i3 និងកើនដល់ ១ ៥០០ដុល្លារសម្រាប់ម៉ូឌែល Core i7៕

អត្ថបទ៖ Thea Sothun

មតិយោបល់