• 2022-02-28 07:52:00
  • ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បិទគ្មានសល់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ រុស្ស៊ី Facebook​/​Twitter​/​YouTube

  • 2022-02-28 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ YouTube ចេញសេចក្តីប្រកាសបិទកម្មវិធី YouTube RT និង Sputnik ដែលជាប្រព័ន្ធផ្សព្វផ្សាយ និងជាវិបសាយផ្ដល់ដំណឹង និងព័ត៌មានជាអត្ថបទនិងវីដេអូកំពុងមានប្រជាប្រិយភាព។

ឆាណែលយូធូប​ទាំងនោះ​គឺ​ជា ឆាណែលនៅក្នុងប្រទេស ប៉ូឡូញនិងឡាតវី ធ្វើឲ្យអ្នកប្រើប្រាស់មិនអាចចូលមើលវីដេអូបានទេ។

គិតមកដល់ម៉ោងនេះ គេសង្កេតឃើញមាន ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ បានដាក់ចេញនូវវិធានការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធទៅនឹង រុស្ស៊ី-អ៊ុយក្រែន រួមមានទាំង YouTube, Facebook, Twitter កំពុងរឹតបន្តឹងនៅ រុស្ស៊ី, Google បិទជាបណ្ដោះអាសន្នមិនឲ្យប្រើ Google Maps live ទីតាំងបាននៅ អ៊ុយក្រែន ថែមទៀតផង។ រីឯ Telegram នៅក្នុងប្រទេស រុស្ស៊ី កំពុងទប់ស្កាត់ពាក់ព័ន្ធទៅនឹងដំណឹងមិនពិតនានា ឬអាចឈានដល់បិទឆាណែលមួយចំនួនផងដែរ។

រូបតំណាង

កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមហ៊ុនមេ Meta របស់លោក Mark Zuckerberg បានប្រកាសថា ដករុស្ស៊ី ចេញពីបញ្ជីប្រទេសនៅលើ Meta platform ដោយមិនអនុញ្ញាតរក​ចំណូល​អនឡាញ​ពី​ការផ្សព្វផ្សាយពាណិជ្ជកម្មលើគ្រប់ទម្រង់ទាំងអស់៕

YouTube របស់ RT នៅប៉ូឡូញ
YouTube របស់ RT នៅឡាតវី

ប្រែសម្រួលដោយ៖​ រក្សា | ប្រភព៖Reuters

មតិយោបល់