- 2022-02-28 08:02:43
- ព័ត៌មាន
ស្រួលឬលំបាក! មកមើលគេប្ដូរកង់យន្តហោះ Boeing 747 នេះម្ដងមើល
- 2022-02-28 08:02:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រួលឬលំបាក! មកមើលគេប្ដូរកង់យន្តហោះ Boeing 747 នេះម្ដងមើល
ចន្លោះមិនឃើញ
ការប្ដូរកង់យានយន្តរមែងកើតមានឡើង តួយ៉ាងដូចជាពេលបែកកង់ ឬក៏ការសង្កេតឃើញថាសម្បកមានសភាពចាស់ខ្លាំងអាចបែកជាយថាហេតុ ដែលវាជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់កង់ ម៉ូតូ និងរថយន្ត។
មិនខុសគ្នាពីរឿងខាងលើនេះដែរ ការប្ដូរកង់យន្តហោះដឹកអ្នកដំណើរធុនធំដូចជា Boeing 747 ជាដើម សុទ្ធសឹងតែជាកាតព្វកិច្ចចាំបាច់របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដើម្បីធានាបានសុវត្ថិភាពក្នុងការហោះឡើង និងពេលចុះចត ដែលវាទាមទារឲ្យក្រុមវិស្វកររបស់ខ្លួនពិនិត្យមើលសភាពកង់របស់យន្តហោះ ឲ្យបានទៀតទាត់ និងត្រូវផ្លាស់ប្ដូរថ្មីភ្លាម ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ជាក់ស្ដែង ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic បានចេញជាវីដេអូ Timelapse ជាការសង្ខេបនៃការប្ដូរកង់យន្តហោះ Boeing 747 អាយុ ១៨ ឆ្នាំមួយរបស់ខ្លួន នៅឯអាកាសយានដ្ឋាន Gatewick នៅចក្រភពអង់គ្លេស ដោយក្រុមវិស្វករជំនាញ។ យន្តហោះដឹកអ្នកដំណើរធុនធ្ងន់ដូចជា Boeing 747 នេះ ដែលផ្ទុកអ្នកដំណើរបាន ៤១៦ នាក់ មានកង់សរុបដល់ទៅ ១៨ កង់ឯណោះ ដែលកង់នីមួយៗមាន ទម្ងន់ជាង ២២៧ គីឡូក្រាម និងមានអង្កត់ផ្ចិតដល់ទៅ ៥៦ អ៊ីញ។
នៅក្នុងវីដេអូនោះ គេឃើញមានប្រដាប់កើជើងយន្តហោះ ឲ្យឡើងខ្ពស់ដូចកើតួឡាន ដើម្បីប្ដូរកង់ដូច្នោះអ៊ីចឹង។ ក្រោយពីកង់ត្រូវបានប្ដូររួចរាល់ហើយ គេត្រូវបញ្ចូលឧស្ម័ន នីត្រូសែន ដល់ទៅ ២០០psi (pounds per square inch) ទើបគេទម្លាក់កង់នេះ ប្រើប្រាស់ ដែលកង់រថយន្តភាគច្រើនបញ្ចូលខ្យល់ធម្មតាក្នុងកម្រិតត្រឹម ២,៥ psi តែប៉ុណ្ណោះ។
ចង់ដឹងថាដំណាក់កាលប្ដូរកង់យន្តហោះ Boeing 747 ដូចម្ដេចនោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖