- 2022-02-28 05:32:36
- ព័ត៌មាន
Elon Musk ឆ្លើយតបទៅ រុស្ស៊ី៖ «SpaceX ការពារស្ថានីយ៍អវកាសអន្តរជាតិបាន បើគេចង់ទម្លាក់វាមែន»
- 2022-02-28 05:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk ឆ្លើយតបទៅ រុស្ស៊ី៖ «SpaceX ការពារស្ថានីយ៍អវកាសអន្តរជាតិបាន បើគេចង់ទម្លាក់វាមែន»
ចន្លោះមិនឃើញ
លោក Elon Musk បានឆ្លើយតបទៅកាន់ភាគី រុស្ស៊ី ថាក្រុមហ៊ុន SpaceX អាចការពារស្ថានីយ៍អវកាសអន្តរជាតិបាន ក្រោយពេលលោក Dmitry Rogozin កាន់តំណែងជាប្រធានគ្រប់គ្រងទូទៅអវកាស រុស្ស៊ី បញ្ចេញមតិក្នុងន័យគំរាមលើបញ្ហាសន្ដិសុខសុវត្ថិភាពផ្នែកអវកាស ។
លោក Dmitry Rogozin និយាយថា «NASA៖ ប្រសិនបើបិទកិច្ចសហការជាមួយពួកយើង តើបាននរណាសង្គ្រោះ ISS ស្ថានីយ៍អវកាសអន្តរជាតិ ខណៈពេលមិនអាចគ្រប់គ្រងបាន។ ប្រសិនបើវាធ្លាក់មកចំប្រទេសផ្សេងៗទៀតដូចជា អឺរ៉ុប ឥណ្ឌា ចិនឬអាមេរិកនោះ តើវានឹងទៅជា យ៉ាងណា? ដូចនេះយើងនៅតែប្តេជ្ញាធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់របស់យើង រួមទាំងប្រទេសរុស្ស៊ីផងដែរ ដោយមិនមានការផ្លាស់ប្តូរផែនការនោះទេ។ បេសកកម្មអវកាសស៊ីវិលនៅតែអាចសហការបាន»។
រំលងមិនបានប៉ុន្មានផង លោក Elon Musk ក៏សម្រេចចិត្តបើកដំណើការការប្រព័ន្ធផ្កាយរណបអ៊ីនធើណិត Starlink ដើម្បីជាការឆ្លើយតបពីការស្នើសុំរបស់ អ៊ុយក្រែន បន្ទាប់ពីរុស្ស៉ី រំខានផ្នែកសេវាអ៉ីនធើណិត និងរងការវាយប្រហារតាមអ៊ិនធើណិតយ៉ាងដំណាំ ប៉ុន្មានថ្ងៃមកនេះ។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុន SpaceX នឹងសង្គ្រោះស្ថានីយ៍អវកាសអន្តរជាតិ ប្រសិនបើ រុស្ស៉ី ចង់ទម្លាក់យានមួយនេះពីគន្លងគោចរដែលមានទម្ងន់ជាង ៥០០ តោនមកផែនដីពិតមែននោះ៕