• 2022-02-28 03:58:13
  • ហាងឆេងផលិតផល

Sony Xperia PRO-I តម្លៃពេល​នេះ​ធ្លាក់នៅ ១ពាន់ដុល្លារស្ដើង!

  • 2022-02-28 03:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​លំដាប់​កំពូល​របស់ Sony Xperia PRO-I ជា​ស្មាត​ហ្វូន​ផ្ដោត​ខ្ពស់​ទៅ​លើការថតរូប និងថតវីដេអូកម្រិតកុន និង​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែធ្នូ ជា​មួយ​តម្លៃខ្ពស់​គួរសម។

អ្វីដែល​ពិសេសេ​នៅ​លើ Xperia Pro-Iកាមេរ៉ា៤គ្រាប់ លែនធំជាងគេនៅកណ្ដាល ទំហំ 12MP f/2.0 – 4.0 មានមុខងារទប់លំនឹង OIS និង Auto focus។ នៅខាងលើគេជាលែន ultrawide 12 MP f/2.2 ចាប់យកប្លង់ 124˚ និងមានមុខងារទប់លំនឹង។ លែនបន្ទាប់ Telephoto 12 MP f/2.4 មាន 2x optical zoom និងមុខងារ OIS, Auto focus។ ចុងក្រោយជាលែន TOF 3D 0.3 MP (depth)។

មុខងារពិសេសកាមេរ៉ានេះ គឺអាចថតកម្រិត 12-bit RAW អាចថត eye tracking និងថតវីដេអូ Slow motion កម្រិត 4K 120fps HDR និងថតវីដេអូ 1080p 120/240fps។ ចំណែកកាមេរ៉ាមុខវិញ ជាលែន Wide មានទំហំ 8 MP និងមាន aperture f/2.0។ ចំពោះការថត Sony ក៏បានបំពាក់ប៊ូតុងចំនួន២ នៅពីក្រៅសម្រាប់ថតរូបផងដែរ។

បច្ចុប្បន្ន​កំពុង​មាន​លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា តាម​ប្រភព​ពី​ហាង សុខ លី បាន​បង្ហាញ​ពី​តម្លៃ Sony Xperia Pro-I នេះ​ដាក់​លក់​តម្លៃ​ខ្ទង់  ១ ៤២៩ដុល្លារប៉ុណ្ណេះ មាន RAM12GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 512GB ធ្លាក់​ថ្លៃអស់​ជាង ២០០ដុល្លារ។ Xperia Pro-I មានអេក្រង់ 6.5-inch 4K OLED ទ្រទ្រង់ refresh rate 120Hz និងបំពាក់ដោយបន្ទះឈីប Snapdragon 888 ជាមួយនឹង RAM 12GB និងទំហំផ្ទុក 512GB និងអាចបន្ថែម SD Card បាន ស្មាតហ្វូននេះ មានទំហំថ្ម 4500mAh និងមានដុំសាកក្នុងប្រអប់ស្រាប់ 30W ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់