• 2022-02-25 00:07:00
  • ព័ត៌មាន

មហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក បានធ្វើការនាំចូលនូវរថយន្តម៉ាក CHANGAN មកក្នុងទីផ្សារប្រទេសកម្ពុជា!

  • 2022-02-25 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលបច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ក្នុងនោះផងដែរវិស័យរថយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជនទៅលើការដឹកជញ្ជូន និងការធ្វើដំណើរ។

ជាមួយ​គ្នានេះ ក៏មានរថយន្តជាច្រើនប្រភេទកំពុងធ្វើចរាចរណ៍នៅលើដងវិថីដូចជា រថយន្តខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្តប្រភេទ Pick Up រថយន្តប្រភេទអាជីវកម្ម និងជាពិសេសនោះគឺប្រភេទរថយន្ត SUV (Sub Urban Vehicle)។ បើយើងនិយាយអំពីទីផ្សាររថយន្តនៅកម្ពុជា រថយន្ត SUV កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ទាំងរថយន្តដែលកំពុងនាំចូលមកពី សហរដ្ឋអាមេរិច ប៉ែកអ៊ឺរ៉ុប និងអាស៊ី (ចិន ជប៉ុន និងកូរ៉េ)។

កាន់តែគួរអោយកត់សម្គាល់ទៀតនោះ បើយើងក្រឡេកមើលទៅប្រទេសចិនដែលជាប្រទេសដែលរើកចម្រើនលើវិស័យឧស្សាហកម្មផ្នែករថយន្ត បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភព​លោក តាមរយៈ​ការធ្វើសមាហរណកម្មលើរថយន្ត ទាំងរូបរាង គុណភាព និងបច្ចេកវិទ្យា ជាមួយតម្លៃដែលសមរម្យ ហើយបើយើងងាកមកមើលទៅតួរលេខរយៈពេលដប់មួយខែចុងក្រោយ​ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនដែលផលិតរថយន្តរបស់ប្រទេសចិន បាននាំចេញរថយន្តរហូតដល់ទៅ ១,៧៩លាន គ្រឿងទៅទីផ្សារជុំវិញពិភពលោក។

នៅក្នុងឆ្នាំ ២០២២ នេះដែរក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក បានធ្វើការនាំចូលនូវរថយន្តម៉ាក CHANGAN មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ដោយផ្តល់ជូនដល់អតិថិជននូវរថយន្តដែលទំនើបស៊ីវិល័យ ជាមួយតម្លៃសមរម្យ។ គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក គឺជាក្រុមហ៊ុនធំមួយដែលនាំចូល និងចែកចាយផ្តាច់មុខនូវរផលិតផលម៉ាកល្បីៗជាច្រើនដែលក្នុងនោះរួមមាន៖ រថយន្ត Ford រថយន្ត Jaguar និងLand Rover។

ទន្ទឹមនឹងនេះក្រុមហ៊ុន អ អឹម អេ ក៏បានបង្កើតរោងចក្រដំឡើងរថយន្ត Ford ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើការបើកដំណើរការនៅក្នុងឆ្នាំ២០២២នេះផងដែរ។ ដោយតាមរយៈគម្រោងអភិវឌ្ឃន៍នេះ ក្រុមហ៊ុន អ អឹម អេ នឹងផ្ដល់មកវិញនូវឱកាសការងារជាច្រើនប្រមាណជាង ៥០០កន្លែងជូនពលរដ្ឋខ្មែរ។

តើ Changan Automobile មានប្រវត្តិយ៉ាងដូចម្តេចខ្លះ?

Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។

បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានចំនួន ៣៨ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី សហភាពអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត អេស៊ីប កាតា អាហ្សង់ទីន កូឡុំប៊ី ឈីលី នីហ្សេរីយ៉ា ម៉ាឡេស៊ី វៀតណាម ភីលីពីន និង ប៉ាគីស្ថានផងដែរ។ ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក, ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្ដ CHANGAN បានបង្ហើបអោយដឹងថា រថយន្ដនឹងមកដល់អគារតាំងលក់ CHANGAN Cambodia នៅចុងខែមិនានេះហើយ ដូចនេះអតិថិជនទាំងអស់អាចទំនាក់ទំនងកក់ពីឥឡូវនេះដើម្បីទទួលបានរថយន្ដមុនគេ។

  • ទំនាក់ទំនងក្រុមហ៊ុន៖ Facebook៖ Changan Cambodia

  • Intragram៖ Changancambodia

  • លេខទូរស័ព្ទ៖ 011 999 375

មតិយោបល់