- 2022-02-24 00:20:00
- ហាងឆេងផលិតផល
ដាក់លក់មួយទឹក! Corolla Altis ស៊េរីឆ្នាំ២០២០ កាន់លុយប៉ុន្មានទិញបានជិះ?
- 2022-02-24 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់លក់មួយទឹក! Corolla Altis ស៊េរីឆ្នាំ២០២០ កាន់លុយប៉ុន្មានទិញបានជិះ?
ចន្លោះមិនឃើញ
COROLLA Altis ស៊េរីឆ្នាំ២០២០ ជារថយន្តដែលមានការរចនាថ្មីចង្កៀងមុខ ក្រោយប្រភេទ LED ថាសកង់ទំហំ ១៧អ៊ីញ កញ្ចក់មើលក្រោយផ្នែកចំហៀង (AutoFold) ផ្លិតទឹក បញ្ជាបិទបើកដោយស្វ័យប្រវត្តិ។
កាន់តែទំនើប COROLLA Altis នេះផ្នែកខាងក្នុង ជាប្រភេទកៅអីស្បែក ប្រព័ន្ធកម្សាន្ត Touch Screen ទំហំ ៨ អ៊ីញ សោឆ្លាតវៃ (Smart Key) ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold។
តាមប្រភពពី Toyota Plus By Toyota Cambodia កំពុងដាក់លក់មួយទឹក COROLLA Altis ស៊េរីថ្មីឆ្នាំ ២០២០ មានតម្លៃខ្ទង់ ៣៩ ៩០០ដុល្លារប៉ុណ្ណេះ។ COROLLA Altis មានជម្រើសពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។
រថយន្ត COROLLA Altis នេះចាប់ផ្ដើមមានវត្តមាននៅកម្ពុជាឆ្នាំ ២០១៤ រថយន្ត Corolla ទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់លើគុណភាពនិងភាពសន្សំសំចៃ។ សម្រាប់ COROLLA Altis ស៊េរីឆ្នាំ ២០២០ បានចាប់ផ្ដើមមានលក់ដំបូងនៅលើទីផ្សារកម្ពុជាជាមួយតម្លៃខ្ទង់ ៤៧ ៧០០ ដុល្លារ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕