- 2022-02-23 06:43:56
- ព័ត៌មាន
ឧបករណ៍ពាក់ក្បាល Apple AR/VR កៀកថ្ងៃចូលរោងចក្រ ត្រៀមបង្ហាញខ្លួនចុងឆ្នាំ២០២២ តម្លៃខ្ទង់ ៣០០០ដុល្លារ
- 2022-02-23 06:43:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍ពាក់ក្បាល Apple AR/VR កៀកថ្ងៃចូលរោងចក្រ ត្រៀមបង្ហាញខ្លួនចុងឆ្នាំ២០២២ តម្លៃខ្ទង់ ៣០០០ដុល្លារ
ចន្លោះមិនឃើញ
ឧបករណ៍ពាក់ក្បាល Apple AR/VR ទើបនឹងបញ្ចេប់ដំណាក់ការសាកល្បង ហើយនឹងចាប់ផ្ដើមផលិត នៅអំឡុង ខែសីហា និងខែកញ្ញា ខាងមុខនេះ។ នេះបើយោងទៅតាម ប្រភពពីខាងឧស្សាហកម្មដែលបានលើកឡើងថ្មីៗនេះ និងបានដកស្រង់ដោយកាសែត DigiTimes។
ប្រភពដដែលបានបន្ថែមថា Apple មានបំណងប្រកាសចេញ ឧបករណ៍ពាក់ក្បាល AR/VT ជាផ្លូវការនៅ ចុងឆ្នាំ២០២២ ខាងមុខនេះ។
គួរបញ្ជាក់ថា Apple បច្ចុប្បន្នកំពុងធ្វើការលើ ឧបករណ៍ AR/VR ពីរប្រភេទ។ ប្រភេទទី១ គឺ AR/VR សម្រាប់ពាក់លើក្បាលដូចទៅនឹង VR យើងឃើញសព្វថ្ងៃ ដូចជា Oculus Quest របស់ Facebook ជាដើម។ យោងតាមដំណឹងចចាមអារ៉ាម វាអាចមានតម្លៃ ប្រមាណ ៣០០០ដុល្លារ។
រីឯឧបករណ៍ប្រភេទទី២ គឺវ៉ែនតា Apple Glasses ដែលវាដូចជាវ៉ែនតាយើងប្រើសព្វថ្ងៃ ប៉ុន្ដែវាមានមុខងារ AR បង្កើតរូបភាពចូលទៅក្នុងកញ្ចក់វ៉ែនតាផងដែរ៕