• 2022-02-23 05:55:38
  • ព័ត៌មាន

IE ត្រៀមចូលផ្នូរ តែប្អូនបង្កើតវា Edge ទម្លុះផ្នូរ ត្រៀមវ៉ាផ្ដាច់ Safari របស់ Apple

  • 2022-02-23 05:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពអ្នកប្រើអ៊ីនធឺណិតដឹងហើយ web browser IE ទទួលបានប្រជាប្រិយភាពប្រើតិចតួច ហើយកាន់តែធ្ងន់បន្ថែមនោះ គឺត្រៀមនឹងប្រកាសបិទនៅ ខែមិថុនា ឆ្នាំ២០២២ ថែមទៀតផង ដោយឡែក កម្មវិធីរួមត្រកូលដែលចេញមកជំនួសវានៅ គឺ web browser Edge ហាក់មានសន្ទុះអ្នកប្រើខ្លាំង លើស Firefox និងត្រៀមផ្ដួល Safari របស់ Apple ថែមទៀតផង។

Microsoft Edge ជាប់ចំណាត់លេខ៣ ជាកម្មវិធីរុករកអ៊ីនធឺណិតលើកុំព្យូទ័រពេញនិយមបំផុតលើលោក មានអ្នកប្រើ ៩,៥៤% ស្ថិតនៅកៀកគ្នានឹង Safari មានអ្នកប្រើត្រឹម ៩,៨៤% ខណៈ Firefox មានអ្នកប្រើត្រឹម ៩,១៨% តែប៉ុណ្ណោះ។ នេះបើយោងទៅតាមប្រភពពី របាយការណ៍វិភាគសេវាកម្មគេហទំព័រ StatCounter។

គួរបញ្ជាក់ថា Microsoft Edge គឺជាទម្រង់ web browser ដ៏ទំនើបមួយដែលវិវឌ្ឍន៍ខ្លួនពីទម្រង់កម្មវិធីរបស់ Internet Explorer។

Microsoft បញ្ចេញ web browser ថ្មីនេះនៅ ឆ្នាំ២០១៥ សម្រាប់ Windows 10 និង Xbox One ចំណែកឯសម្រាប់ Android និង iOS គឺនៅ ឆ្នាំ២០១៧ និងសម្រាប់ Linux នៅឆ្នាំ២០២០៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់