- 2022-02-23 04:08:19
- ព័ត៌មាន
កម្ពុជា នឹងមានប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ បើគម្រោងសិក្សារួច
- 2022-02-23 04:08:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងមានប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ បើគម្រោងសិក្សារួច
ចន្លោះមិនឃើញ
គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែង ៣២៣,៥ គីឡូម៉ែត្រ ឆ្លងកាត់ដែនសមុទ្រកម្ពុជា នឹងក្លាយជាប្រព័ន្ធខ្សែកាប្លិ៍ខ្សែទី ២ ប្រសិនបើគម្រោងនេះសិក្សារួចរាល់។
គម្រោងនេះដើម្បីជួយពង្រឹងវិស័យទូរគមនាគមន៍កម្ពុជា និងធ្វើឲ្យប្រព័ន្ធអ៊ីនធឺណិតឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
សម្រាប់គម្រោងនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនឹងភាគីពាក់ព័ន្ធ បានពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) ។
អន្តរក្រសួងបានស្នើឱ្យ ក្រុមហ៊ុនសាងសង់ត្រូវកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាប្លិ៍អុបទិកដើម្បីចៀសវាង ប៉ះពាល់ជីវៈចម្រុះសមុទ្រ។
អន្តរក្រសួង ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់ រៀបចំផែនការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងត្រូវសិក្សាឱ្យបានច្បាស់លាស់ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោងដែរ។
គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ គឺស្ថិតក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគម ចំណែកក្រុមហ៊ុនសាងសង់គឺ CRCC Harbour & Channel Engineering Bureau Group Co., Ltd និងក្រុមហ៊ុនទីប្រឹក្សា Creative Green Research Co., Ltd។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឆ្លងកាត់ដែនសមុទ្រកម្ពុជាមួយនេះ ក្នុងគម្រោងក៏នឹងមានការ សង់ស្ថានីយខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ផងដែរ។
សូមជម្រាបជូនផងដែរថា បច្ចុប្បន្ន កម្ពុជា មានប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រដំបូងគេគឺ ប្រព័ន្ធ MCT មា៉ឡេស៊ី-កម្ពុជា-ថៃ ប្រវែងសរុប ១៣០០ គីឡូម៉ែត្រ (កំណាត់ ៤៧០គីឡូម៉ែត្រ ភ្ជាប់ពីប្រទេសម៉ាឡេស៊ី-ក្រុងព្រះសីហនុ ដំណើការតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។
ចំពោះខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT នឹងអនុម័តនូវបច្ចេកវិទ្យា ១០០ Gbps ជាមួយនឹងសមត្ថភាពគាំទ្រយ៉ាងហោចណាស់ ៣០ Tbps ។ វានឹងតភ្ជាប់ទៅប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រផ្សេងទៀតដូចជាខ្សែមេ Telcotech របស់ EZECOM ដែលជាសមាជិកនៃបណ្ដាញ Asia-America Gateway ៕