- 2022-02-21 02:08:29
- ព័ត៌មាន
ឡានរបស់ Land Rover ពីរបីឆ្នាំទៀត បំពាក់ AI និងបើកបរស្វ័យប្រវត្តិ
- 2022-02-21 02:08:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានរបស់ Land Rover ពីរបីឆ្នាំទៀត បំពាក់ AI និងបើកបរស្វ័យប្រវត្តិ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Jaguar Land Rover បានប្រកាសឱ្យដឹងថា ខ្លួនបានបង្កើតដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនជំនាញកុំព្យូទ័រ NVIDIA ដើម្បីរួមគ្នាអភិវឌ្ឍប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងបំពាក់ AI លើរថយន្ត។
ក្រុមហ៊ុនអង់គ្លេសនេះបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥ទៅ រថយន្តថ្មីៗរបស់ Jaguar និង Land Rover នឹងត្រូវផលិតឡើងលើកម្មវិធី NVIDIA DRIVE Software។ វានឹងផ្តល់នូវប្រព័ន្ធសុវត្ថិភាពសកម្ម ការបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធចូលចត ព្រមទាំងប្រព័ន្ធជំនួយអ្នកបើកបរ។ បន្ថែមលើសនេះ បច្ចេកវិទ្យា AI នឹងគ្រប់គ្រងដំណើរការរបស់រថយន្តផងដែរ។
លោក Thierry Bollore នាយកប្រតិបត្តិ Jaguar Land Rover បានបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងក្លាយអ្នកបង្កើតរថយន្តប្រណីតបំផុតរបស់ពិភពលោក ហើយផ្តល់សេវាកម្មយ៉ាងល្អឥតខ្ចោះសម្រាប់អតិថិជន។ «ការចាប់ដៃគូគ្នាជាមួយនឹង NVIDIA គឺជាការដោះសោពិភពលោកនូវរថយន្តអនាគតរបស់យើង»។
គួរដឹងថា ប្រព័ន្ធនេះនឹងផ្អែកលើ NVIDIA DRIVE Hyperion ដែលមានកម្មវិធី DRIVE Orin, DRIVE AV និង DRIVE IX ព្រមទាំងប្រព័ន្ធបណ្តាញ និងសេនស័រជុំវិញ។ ក្នុងនោះ DRIVE Orin ជាខួរក្បាលរបស់រថយន្ត៕