• 2022-02-21 02:00:45
  • ហាងឆេងផលិតផល

ខកខានច្រើនសប្ដាហ៍! មកតាមដានតម្លៃ iPhone 13 លក់តាមហាងថ្ងៃនេះ

  • 2022-02-21 02:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 Series នៅ​តែ​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រើ​ចំពោះ​តម្លៃ​លក់​នៅ​តាម ដែល​កំពុង​មាន​ការ​ប្រែប្រួល​តិច​តួច​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍។

ទាំង​ថ្មី​និង​មួយ​ទឹក​មាន​លក់​ជា​ច្រើន តែ​សម្រាប់​អ្នក​ចង់​បាន​ថ្មី​ប្រើ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​តម្លៃ កំពុង​លក់​នៅ​តាម​ហាង​ធំៗ​មួយ​ចំនួន​ដែល​កំពុង​មាន​ការ​ប្រែប្រួល ដូច​ខាង​ក្រោម។

iPhone 13

  • iPhone 13 ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ៨៦០ដុល្លារ
  • iPhone 13 ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៩៤០ដុល្លារ

iPhone 13 Pro

  • iPhone 13 Pro ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១ ០៣០ដុល្លារ
  • iPhone 13 Pro ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ១៥០ដុល្លារ
  • iPhone 13 Pro ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ២៤០ដុល្លារ

iPhone 13 Pro Max

  • iPhone 13 Pro Max ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១ ២៤០ដុល្លារ
  • iPhone 13 Pro Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៣២០ដុល្លារ
  • iPhone 13 Pro Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៥២០ដុល្លារ
  • iPhone 13 Pro Maxទំហំ 1TB មាន​តម្លៃ​ខ្ទង់ ១ ៧៥០ដុល្លារ

iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB។

សូម​បញ្ជាក់​ថា ចំពោះ​តម្លៃ​នេះ​អាច​មាន​ការ​ប្រែប្រួល​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាង និង​លេខ​កូដ​ផលិត​ប្រទេស​ផ្សេងៗ​គ្នា។​

អត្ថបទ៖ ម៉េងងី

មតិយោបល់