• 2022-02-17 08:24:30
  • ព័ត៌មាន

ដំណឹងថ្មី! រោងចក្រផ្គុំដំឡើងរថយន្ត ISUZU នឹងលេចរូបរាងនៅខេត្តនេះមួយទៀត

  • 2022-02-17 08:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ដំណឹង​មាន​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​កំណត់​ទីតាំង ​គម្រោង​បង្កើតរោងចក្រផ្គុំដំឡើងរថយន្ត និង​មាន​ខ្លះ​ក៏កំពុង​ដំណើរការ មាន​ដូច​ជា៖ នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តកោះកុង និង​ខេត្ត ពោធិ៍សាត់។ ឥឡូវនេះ​មាន​ដំណឹង​ពី​គម្រោង​រោង​ចក្រ​ដំឡើង​រថយន្ត​របស់​ក្រុម​ហ៊ុន​ថ្មី​មួយ​ទៀត​ដែលត្រូវ​បាន​ CDC អនុម័តយល់​ព្រម​។

រូបតំណាង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន K (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

សូមបញ្ជាក់​ថា គិតមកដល់ចុងឆ្នាំ​២០២១នេះ ​មាន​ក្រុមហ៊ុន​សរុបទាំងអស់ចំនួន ៤ ក្នុងនោះមានក្រុមហ៊ុនចំនួន​ ៣ កំពុងបើក​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត​ រួចមកហើយ មាន​ដូច​ជា ១.ក្រុមហ៊ុន Hyundai ២. ក្រុមហ៊ុន Daehan ៣. ក្រុមហ៊ុន International VCV Industry CO,.ltd និង ៤. ក្រុមហ៊ុន RMA Cambodia ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់