• 2022-02-17 06:45:53
  • ហាងឆេងផលិតផល

ថេប្លេតទាំង ៣ តម្លៃជាង ២០០ដុល្លារនៅខ្មែរ ល្មមសម្រាប់ធ្វើការ និងរៀនអនឡាញ

  • 2022-02-17 06:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាកាន់តែដើរទៅមុខ ឧបករណ៍ទំនើបៗកាន់តែសម្រួលការងារប្រចាំថ្ងៃរបស់យើង។ ជាការពិត ក្នុងបរិបទកូវីដបែបនេះ អ្នកប្រាកដជាចំណាយពេលច្រើន លើការងារ និងការរៀនសូត្រតាមអនឡាញ ដែលកុំព្យូទ័រដើរតួជារបស់ចាំបាច់បំផុត។ ផ្ទុយទៅវិញ ថេប្លេតដែលជាកុំព្យូទ័រកូនកាត់នោះ ក៏ជួយបានច្រើនដែរ ថែមទាំងអាចប្រើសម្រាប់កម្សាន្តបានទៀត។ បច្ចុប្បន្ន ថេប្លេតមានតម្លៃធូរថ្លៃច្រើន ហើយមកពីក្រុមហ៊ុនផ្សេងៗ សម្រាប់ជ្រើសរើស។ ថ្ងៃនេះ Sabay នឹងលើកយកថេប្លេតចំនួន៣ ដែលមានតម្លៃប្រហាក់ប្រហែល ២០០ដុល្លារមកបង្ហាញ។

ថេប្លេតទាំង៣នោះគឺ៖

១. Galaxy Tab A7 LTE វាជាថេប្លេតបំពាក់មកដោយអេក្រង់ធំ ១០,៤អ៊ីញ និងមានឧបករណ៍បំពងសំឡេង ដល់ទៅ ៤គ្រាប់ ផ្តល់សំឡេងខ្លាំង ល្អបំផុតសម្រាប់ការសិក្សាតាមអនឡាញ ឬមើលខ្សែភាពយន្តជាដើម។ ថេប្លេតនេះមានសមត្ថភាព និងមុខងារសំខាន់ៗដូចជា អេក្រង់ធំ ១០,៤អ៊ីញ WUXGA+ TFT មានកាមេរ៉ាខាងក្រោយ 8MP និងខាងមុខ 5MP។ កម្លាំងថ្មធំខ្លាំង 7040mAh អាចសាកបញ្ជូលលឿន 15W។ ម៉ាស៊ីនរបស់វាមានរ៉េម 3GB និងទំហំផ្ទុក 32GB ដែលអាចបន្ថែម Memory card បានដល់ 1TB។ ជាពិសេសនោះគឺ កម្មវិធីកម្សាន្ត និងអប់រំសម្រាប់កុមារ Samsung Kids ដែលអនុញ្ញាតឲ្យឪពុកម្តាយកំណត់រយៈពេលលេងបាន។ ថេប្លេតនេះដាក់លក់ក្នុងតម្លៃ ២៧៨ដុល្លារ ជាមួយការថែមជូន Samsung Book Cover ក្តារចុច Wireless Mouse និងការធានាមួយឆ្នាំពីក្រុមហ៊ុន។

២. Lenovo Tab M10 Plus (Gen2)

ថេប្លេតនេះប្រើអេក្រង់ទំហំ ១០,៣អ៊ីញ មានគែមខ្លី រូបរាងស្អាត ល្បឿនលឿន និងភ្ជាប់មកដោយមុខងារ Google Play មកស្រាប់។ លក្ខណៈពិសេសរបស់វា គឺបំពាក់ដោយឧបករណ៍បំពងសំឡេង ចំនួន២គ្រាប់ជាប្រភេទ Dolby Atmos មានកម្លាំងថ្ម 5000mAh ប្រើឈីប MediaTek Helio P22T RAM 4GB និងទំហំផ្ទុក 64GB ដំណើរការដោយ Android និងអាចដាក់ស៊ីម 4G LTE បាន។ តម្លៃរបស់វាគឺ ២៦៩ដុល្លារ ជាមួយការធានា១ឆ្នាំពីក្រុមហ៊ុន។

៣. Huawei MatePad T10s

ថេប្លេតនេះមានលក្ខណៈពិសេសដូចជាអេក្រង់ ១០,១អ៊ីញ ធំត្រជាក់ភ្នែក បំពាក់មកដោយមុខងារការពារភ្នែក ទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់។ ចំណែកឧបករណ៍បំពងសំឡេង ជាផលិតផល របស់ក្រុមហ៊ុន Harman Kardon។ នៅលើនេះក៏មានមុខងារគ្រប់គ្រងកុមារ (Kids Corner) កំណត់ការលេងសម្រាប់កូនៗ។ រីឯកម្លាំងម៉ាស៊ីន វាប្រើ CPU Kirin 710A មានរ៉េម 3GB និងទំហំផ្ទុក 64GB ទ្រទ្រង់ដោយថាមពលថ្ម 5100mAh។ ថេប្លេតនេះក៏មានកាមេរ៉ាក្រោយ 5MP និងកាមេរ៉ាមុខ 2MPHuawei MatePad T10s មានតម្លៃខ្លួន ២៤៩ដុល្លារ ជាមួយនឹងការធានាមួយឆ្នាំពីក្រុមហ៊ុន៕

អត្ថបទ៖ Thea Sothun

មតិយោបល់