• 2022-02-17 02:29:47
  • ផលិតផលថ្មី

ចេញ​លក់​ហើយ​កូន​ឡាន Mazda រាងដូច Toyota Yaris តែ​មាន​តម្លៃធូរថ្លៃជាង ជិះ១០០គ.ម ស៊ីសាំង ៣លីត្រ

  • 2022-02-17 02:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda បាន​បញ្ចេញ​លក់​ជាផ្លូវការ​ហើយ​នូវរថយន្តប្រភេទ Mini របស់ខ្លួនគឺម៉ូដែល Mazda2 Hybrid ដែល​មាន​រូបរាង​ផ្អែកទៅលើ Toyota Yaris ហើយ​វា​ក៏មាន​តម្លៃ​ធូរថ្លៃ​ជាងរថយន្ត​កូនរថយន្ត Toyota នេះដែរ។

រថយន្ត​នេះ ប្រើម៉ាស៊ីន​ទាក់បូ​ចំណុះ ១,៥លីត្រ និង​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​ដែលផលិត​បាន​កម្លាំងសរុប ១១៤សេះ និង​កម្លាំង​រមួល ១៦៩ញ៉ូតុនម៉ែត្រ រត់ប៉ុងមុខ និង​ប្រអប់​លេខអូតូ CVT។ សន្ទុះរបស់​វា​ជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលតែ ៩,៧វិនាទី និង​អាច​បើក​ដល់​ល្បឿន​អតិបរមា ១៧៥គីឡូម៉ែត្រ/ម៉ោង។ ដោយ​សារ​រថយន្តនេះ​ប្រើ Hybrid ដូច្នេះ​វា​ក៏​ជួយ​រថយន្តសន្សំសំចៃផងដែរ ដោយ​ ១០០គីឡូម៉ែត្រស៊ីសាំងតែ ៣លីត្រប៉ុណ្ណោះ។

រថយន្ត Mazda2 Hybrid មាន Option ចំនួន៣ គឺ Pure, Agile និង Select។

សម្រាប់ Option Pure គឺបំពាក់​កង់​ដែកថែប​ទំហំ ១៥អ៊ីញ, កញ្ចក់​អេឡិចត្រិច និង​កម្តៅកញ្ចក់, ចង្កៀងមុខប្រភេទ Halogen, ប្រព័ន្ធ​កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, បំពាក់​ប្រព័ន្ធគ្រប់គ្រងល្បឿនជាមួយ​នឹង​រថយន្តខាងមុខ និង​ប្រព័ន្ធ​ជួយឱ្យរថយន្តរក្សា​ក្នុងគន្លង។

ចំណែក Option Agile បំពាក់​កង់ alloy ទំហំ ១៥អ៊ីញ, កាមេរ៉ាសម្រាប់មើលពេលរ៉ឺយែរ, ប្រព័ន្ធ​កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ, កុងទ័រឌីជីថល, កៅអីបែបស្ព័រ, ប្រព័ន្ធគ្រប់គ្រង​ត្រជាក់ និង​ចង្កៀង LED។

ចុងក្រោយ Option Select កាន់តែទំនើប ដោយ​បំពាក់​កង់ alloy ទំហំ ១៦អ៊ីញ, សេនស័រ​ចូលចត​ស្វ័យប្រវត្តិ, អំពូល Ambient light ក្នុងរថយន្ត, ឆ្នាំងសាកឥតខ្សែ និង​មុខងារ​ Blind Spot។

គួរ​បញ្ជាក់​ថា រថយន្ត Mazda2 Hybrid គឺ​ជាផ្នែកមួយ​នៃកិច្ច​សហការ​គ្នា​លើកដំបូង​លើ​បច្ចេកវិទ្យា Hybrid រវាង​ Mazda និង Toyota។

រថយន្ត Mazda ត្រូវបាន​ដាក់​លក់​នៅក្នុង​ប្រទេស​អង់គ្លេស តម្លៃចាប់ពី ២៧ ៥៤៨ដុល្លារ ដែល​ធូរថ្លៃជាងសិស្សច្បង Toyota Yaris ប្រមាណ ៧០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

មតិយោបល់