- 2022-02-16 06:06:46
- ព័ត៌មាន
Mark បង្ហើបថា TikTok ជាគូប្រជែងខ្លាំងមែន ក្រៅពី Apple ឬ Google និងអ្នកផ្សេងទៀត
- 2022-02-16 06:06:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mark បង្ហើបថា TikTok ជាគូប្រជែងខ្លាំងមែន ក្រៅពី Apple ឬ Google និងអ្នកផ្សេងទៀត
ចន្លោះមិនឃើញ
លោក Mark Zuckerberge ត្រូវបានសារព័ត៌មានរុស្ស៊ី RT ចុះផ្សាយដោយស្រង់សម្ដីផ្ទាល់ថា៖ “បើលើកឡើងពីគូប្រជែងរបស់ Facebook កាន់តែច្រើនឡើងៗ ក្នុងនោះមាន TikTok ពិតជាគូប្រជែងខ្លាំងមែនដោយដណ្ដើមចំណែកទីផ្សារធំខ្លាំងណាស់ និងជាឧបសគ្គចំពោះ Facebook ទៅថ្ងៃអនាគត ក្រៅពីនោះក៏មាន Apple, Google, សេវាកម្ម YouTube Shorts និងសេវាកម្មផ្សេងទៀត។”
បន្ទាប់ពីក្រុមហ៊ុនបណ្ដាញសង្គមដ៏មានឥទ្ធិពលនេះ បានហក់ប្រឡូកចូលទៅ ពិភពសិប្បនិម្មិត Metaverse ។ ក្រុមហ៊ុនបានបំបែកជាពីរ ដោយ Meta គឺជាក្រុមហ៊ុនមេ រីឯ Facebook នៅជាក្រុមហ៊ុនបណ្ដាញសង្គមដដែល គ្រោងនឹងដាក់ឈ្មោះរួមថា «Metamates» ។
បច្ចុប្បន្នក្រុមហ៊ុនទាំងពីរជួបរឿងរកាំរកូសជាមួយនឹងគូប្រជែងធំៗដូចជា Apple ពាក់ព័ន្ធនឹងបញ្ហា iOS 14 (App Tracking Transparency) ដែលបិទមិនឲ្យហ្វេសប៊ុកធ្វើអ្វីបាន និងបញ្ហាជាមួយ Google លើបញ្ហាបាត់បង់ចំនូល Ads ជាដើម។ កត្តាទាំងនេះធ្វើឲ្យ Meta បាត់បង់ចំណូលជាង ១០ ប៊ីលានដុល្លារឯណោះ៕
-Facebook បាត់លុយ ១០ពាន់លានដុល្លារ ដូចរលាយចូលទឹក ព្រោះតែមុខងារថ្មី iOS
-Meta ត្រូវបានគេប្ដឹងរឿងប្រើប្រព័ន្ធ Face Recognition ដើម្បីលួចព័ត៌មានអ្នកប្រើ
-សហភាពអឺរ៉ុប តបទៅមេ Meta វិញថា «បើចង់បិទ Facebook និង IG សូមអញ្ជើញ!»